CamNews

ជនរងគ្រោះក្នុងការជួញដូរមនុស្សកម្ពុជា៣០នាក់មកដល់ មាតុភូមិវិញហើយ

ភ្នំពេញ៖ ប្រជាជនកម្ពុជាដែលរងគ្រោះពីការជួញដូរមនុស្សចំនួន៣០នាក់បានធ្វើមាតុភូមិ
និវត្តន៍មកកាន់កម្ពុជាវិញហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីពួកគេត្រូវបានបង្ខំ
អោយធ្វើការខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបានអោយដឹងថា ជនរងគ្រោះចំនួន៣០
នាក់ដែលបានមកដល់ប្រទេសកម្ពុជានៅថ្ងៃអង្គារម្សិលមិញនេះ ជាផ្នែកមួយនៃជនរងគ្រោះ
ចំនួន៦៥នាក់ដែលត្រូវបានជួយដូរអោយទៅធ្វើការខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ជនរងគ្រោះចំនួន ៣០នាក់ទៀតនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃ ១២ ខែធ្នូ ឆ្នាំ២០១១ នេះ
រីឯ៥នាក់ទៀតនឹងមកតាមក្រោយ៕

ដោយ វឌ្ឍនា

Tags: cambodiahumantraffickiing