ជន្លេនទាំងឡាយនឹងមានតួនាទីនាំមុខ ក្នុងការស្វែងយល់អំពីផលប៉ះពាល់នៃបរិស្ថានមក
លើសត្វមានជីវិតនៅលើផ្កាយព្រះអង្គារ។
ប្រភេទជន្លេនដែលនឹងត្រូវបានគេបញ្ជូនទៅរានដីនៅភពអង្គារ
ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ អង់គ្លេស បានទទួលជោគជ័យក្នុងការនាំយកជន្លេន
មួយប្រភេទ អោយទៅរស់នៅលើស្ថានីយ៍អាវកាសអន្ដរជាតិដើម្បីពិនិត្យមើលសមត្ថភាព និង
ស្ថានភាពរស់នៅរបស់ពួកវាជាមួយនឹងបរិយាកាសខាងក្រៅផែនដី។ ក្រុមអ្នកវិទ្យាសាស្ដ្រ
ទាំងនេះ ក៏មានគម្រោងនាំយកជន្លេនប្រភេទនោះទៅកាន់ផ្កាយព្រះអង្គារផងដែរ។
នៅក្នុងរយៈពេល ៦ខែ ដែលធ្វើការនៅលើស្ថានីយ៍អាវកាសអន្ដរជាតិ ជន្លេងទាំងនោះ បាន
កើតកូន កើតចៅចំនួន ២៤ ជំនាន់ និងរស់នៅដោយមានសុខភាពល្អ។
ក្រៅពីនេះ ការពិសោធទៅលើជីវិតរស់នៅក្នុងអាវកាសរបស់ប្រភេទជន្លេននេះ ក៏អាចជួយ
អោយអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Nottingham ដឹងច្បាស់អំពីផលប៉ះពាល់របស់
បរិស្ថាននេះ មកលើអាវកាសចរផងដែរ ក្នុងដំណើរឆ្ពោះទៅកាន់ផ្កាយព្រះអង្គារដែលមាន
រយៈពេល ២ឆ្នាំ ដូចជា ការកើតជម្ងឺស្វិតសាច់ដុំដែលកើតមានចំពោះអ្នករស់នៅក្នុងអាវកាស
រយៈពេលយូរជាដើម។
ដីនៅលើផ្កាយព្រះអង្គារ
ជន្លេនដែលត្រូវបានអ្នកវិទ្យាសាស្ដ្រ អង់គ្លេស នាំយកទៅកាន់អាវកាសនោះគឺ ជាប្រភេទ
ជន្លេន Caenorhabditis elegans ។ មូលហេតុដែលនាំអោយអ្នកវិទ្យាសាស្ដ្រជ្រើសយកជន្លេន
ប្រភេទនេះ គឺដោយសារវាមានហ្សែនជាង ២០.០០០ ដូចទៅនឹង ហ្សែន របស់មនុស្ស ចំពោះ
ចលនារបស់សាច់ដុំ ប្រព័ន្ធសរសៃប្រសាទកណ្ដាលរបស់ពួកវា ក៏មានចំនុចប្រហាក់ប្រហែល
នឹងមនុស្សផងដែរ។
សាស្ដ្រាចារ្យ Nathaniel Szewczyk ប្រធានក្រុមស្រាវជ្រាវបានអោយដឹងថា ៖ ជន្លេនប្រភេទ
Caenorhabditis elegans នេះក៏នឹងត្រូវបានប្រើប្រាស់ដើម្បីពិនិត្យមើលស្ថានភាពរស់នៅរបស់
សត្វមានជីវិតនៅលើភពព្រះអង្គារ ដែលនេះគឺជាការបើកផ្លូវសម្រាប់មនុស្សធ្វើដំណើរទៅកាន់
ភពមួយនេះ នាពេលអនាគតដ៏ខ្លីខាងមុខ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail