CamNews

យោធា ស៊ីរី មានទោសប្រឆាំងមនុស្សជាតិ

គណកម្មធិការមួយរបស់អង្គការសហប្រជាជាតិ ដែលស៊ើបអង្កេតលើការចោទប្រកាន់ថាមាន
ការបំពានលើសិទ្ធិមនុស្សនៅ ស៊ីរី បានឱ្យដឹងថា យោធា ស៊ីរី បានបំពានលើច្បាប់ប្រឆាំងនឹង
មនុស្សជាតិ នៅពេលពួកគេបាន និងកំពុងទប់ស្កាត់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលកំពុង
បន្ដធ្វើសកម្មភាព។

ក្នុងរបាយការណ៍មួយមានកម្រាស ៣៩ ទំព័រដែលត្រូវបានលើកឡើងក្នុងសន្និសិទកាសែត
នៅ Geneva កាលពីម្សិលមិញ គណកម្មធិការនេះរបស់អង្គការសហប្រជាជាតិបានទាមទារ
ឱ្យរដ្ឋាភិបាល ស៊ីរី បញ្ឈប់ជាបន្ទាន់នូវអំពើហឹង្សា និងចាប់ផ្ដើមធ្វើការស៊ើបអង្កេតដើម្បីនាំខ្លួន
ជនដែលមានកំហុសមកកាត់ទោសតាមច្បាប់។

របាយការណ៍នេះបានសរសេរថា ៖ �យោងទៅតាមការស៊ើបអង្កេត គណកម្មធិការបានសន្មត
ថា យោធា ស៊ីរី និងកងកម្លាំងសន្ដិសុខ បានបំពានលើទោស ប្រឆាំងមនុស្សជាតិខណៈដែល
ពួកគេបានបង្រ្កាបទៅលើក្រុមបាតុករដែលភាគច្រើនជាពលរដ្ឋសាមញ្ញ�។

របាយការណ៍នេះបានបន្ដថា ៖ �អំពើឧក្រិដ្ឋដែលយោធា ស៊ីរី បានធ្វើ រួមមាន ការបាញ់សម្លាប់
ធ្វើទារុណកម្ម រលោភ រួមជាមួយនឹងការបំពានផ្នែកផ្លូវភេទយ៉ាងធ្ងន់ធ្ងរដទៃទៀត ។ ក្រៅពី
នេះ ក៏មានការចាប់ដាក់គុក ឬបិទសិទ្ធិសេរីភាពពលរដ្ឋ នៅក្នុងតំបន់ និងកន្លែងផ្សេងៗគ្នា។
ក្រុមបាតុករក៏បានលូកដៃចូលក្នុងអំពើហឹង្សាផងដែរ�។

គណកម្មធិការនេះបាននិយាយថា ពួកគេបានធ្វើសម្ភាសជាមួយជនរងគ្រោះ សាក្សី និងទា
ហានរត់ចោលជួរ ចំនួន ២២៣នាក់ ដើម្បីធ្វើការស៊ើបអង្កេតលើករណីបំពានសិទ្ធិមនុស្សចាប់
ពីខែកញ្ញាដល់ខែវិច្ឆិកា។

ប៉ុន្ដេ សមាជិកនៃក្រុមស៊ើបអង្កេតនេះបានឱ្យដឹងថា ពួកគេបានត្រូវបដិសេធមិនឱ្យចូលទៅ
ក្នុងប្រទេស ស៊ីរី។

គណកម្មធិការនេះក៏បានសន្មតថា អំពើរំលោភសិទ្ធិមនុស្សក្នុងប្រទេស ស៊ីរី នេះ មិនអាច
ប្រព្រឹត្ដទៅបាន ដោយពុំមានការយល់ព្រមពីមន្ដ្រីជាន់ខ្ពស់បំផុតរបស់ប្រទេសនេះនោះទេ។

គណកម្មធិការខាងលើក៏បាននិយាយដែរថា ខ្លួនមិនដែលទទួលបានការសហការណ៍ណា
មួយពីរដ្ឋាភិបាល ស៊ីរី ហើយរដ្ឋាភិបាលនៃប្រទេសនេះក៏មិនមានប្រតិកម្មបើកជំហណាមួយ
អំពីលទ្ធផលនៃការស៊ើបអង្កេតខាងលើនោះដែរ។

របាយការណ៍នេះ នឹងត្រូវបានបញ្ជូនឡើងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងសន្និបាតទូទៅរបស់
អង្គការសហប្រជាជាតិ។ អង្គការនេះនឹងពិចារណាទៅលើករណីនេះ និងសម្រេចចិត្តថា នឹង
ត្រូវធ្វើអ្វីចំពោះរដ្ឋាភិបាល ស៊ីរី។

ក្នុងខណៈនេះដែរ រដ្ឋាភិបាល ស៊ីរី បាននិយាយថា ពួកគេកំពុងតែទប់ទល់នឹងបក្សពួកដែល
មានបំពាក់អាវុធ។

គួររំលិកថា អំពើហឹង្សានៅ ស៊ីរី ដែលបានកើតឡើងចាប់ពីខែមិនាដើមឆ្នាំរហូតមកទល់ពេល
នេះ បានធ្វើឱ្យមនុស្សស្លាប់យ៉ាងតិច ជាង ៣.៥០០នាក់ នេះបើយោងទៅលើការសន្និដ្ឋាន
របស់អង្គការសហប្រជាជាតិ ដោយសារតែ ស៊ីរី បានហាមក្រុមអ្នកសារព័ត៌មានបរទេសស្ទើរ
តែទាំងអស់ មិនឱ្យចូលទៅក្នុងប្រទេស ស៊ីរី ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP, BBC

Tags: newshumanarmyinternational newswarsyriancrimeshumanity