CamNews

យល់ដឹង 

មានក្លិនមាត់ តើត្រូវធ្វើបែបណា?

ក្លិនមាត់គឺជាប្រភេទរបាំងដ៏ក្ដៅម្យ៉ាងដែលធ្វើឱ្យអ្នកដទៃមិនហ៊ានចូលមកក្បែរ
ព្រោះថា គេខ្លាចទ្រាំមិនបានជាមួយនឹងចំហាយដ៏អាក្រក់របស់វា បើទោះជាអ្នក
នោះមានរូបរាងស្រស់សោភា ឬស្អាតសង្ហារមានទ្រព្យយ៉ាងណាក៏ដោយ។



ក្លិនមាត់កើតឡើងដោយសារមូលហេតុច្រើនយ៉ាងដូចជា មានកំទេចអាហារជាប់តាមធ្មេញ
បរិភោគអាហារមិនបានត្រឹមត្រូវ ឆ្លងរោគក្នុងផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារខុសប្រក្រតី
ទម្លាប់ជក់បារី ឬការកើតមាន បាក់តេរី នៅក្នុងមាត់ជាដើម។ ចំពោះ បាក់តេរី នៅក្នុងមាត់
អាចនឹងបំលែងខ្លួនទៅជាផ្នែកមួយនៃសារធាតុ ស៊ុលហ្វ័រ ដែលជាមូលហេតុនាំឱ្យមានក្លិន
មិនល្អក្នុងមាត់។

ដូច្នេះដើម្បីឱ្យក្លិនមាត់របស់អ្នកបានក្រអូបប្រហើរ សូមធ្វើតាមការណែនាំដូចខាងក្រោម ៖
១/ មិនត្រូវទុកឱ្យមាត់ស្ងួត ព្រោះថានៅពេលដែលមាត់ស្ងួត កំហាប់នៃ បាក់តេរី ក្នុងមាត់
កាន់តែកើនឡើង ហើយក្លិនមាត់ក៏នឹងមានសភាពខ្លាំងក្លាទៅតាមនោះដែរ។

២/ ត្រូវដុសធ្មេញយ៉ាងតិច ២ ដងក្នុងមួយថ្ងៃ គឺក្រោយពីក្រោកពីគេង និងមុនពេលចូល
គេង។
៣/ គួរខាត់ដុសធ្មេញដោយសរសៃសូត្រសម្រាប់ខាត់ធ្មេញនៅរៀងរាល់ពេលទទួលទាន
អាហារដែលមានក្លិនមិនល្អ ព្រោះការដុសធ្មេញតែម្យ៉ាងគឺមិនអាចទប់ទល់នឬ កំចាត់ក្លិន
មាត់បានទេ។

៤/ បើចង់ឱ្យមាត់ឃ្លាតចាកពីការក្លិនមិនល្អរៀងរាល់ពេលក្រោកពីគេងនោះ ចូរប្រើសរសៃ
សូត្រខាត់តាមចន្លោះធ្មេញរៀងរាល់មុនពេលចូលគេង។

៥/ ត្រូវខ្ពុរមាត់ដោយទឹកថ្នាំខ្ពុរមាត់ក្រោយពេលខាត់ធ្មេញដោយសៃសរសូត្ររួច ធ្វើបែប
នេះទឹកថ្នាំខ្ពុរមាត់អាចជ្រាបចូលតាមចន្លោះធ្មេញ អញ្ចាញធ្មេញបានល្អ។

៦/ កាត់បន្ថយអាហារដែលមានក្លិនខ្លាំង ដូចជាខ្ទឹមស ខ្ទឹមបារាំង ម្រេច ប្រហុកជាដើម។

៧/ ឈប់ជក់បារី និងឈប់ផឹកគ្រឿងស្រវឹង។

៨/ ប្រើអំបិលម៉ដ្ឋ១ស្លាបព្រាកាហ្វេ លាយជាមួយទឹកកន្លះកែវសម្រាប់ខ្ពុរមាត់រៀងរាល់
ព្រឹក ល្ងាច ឬក្រោយពីបានដុសធ្មេញរួច បែបនេះអំបិលអាចជួយការពារមាត់មិនឱ្យមាន
ក្លិនអាក្រក់ ព្រមទាំងជួយរក្សារឱ្យធ្មេញបានរឹងមាំផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ lm

Tags: healthmouthbad smell