ក្នុងទីក្រុង London មានហាងកាហ្វេពិសេសមួយ អនុញ្ញាតឱ្យភ្ញៀវប្រើប្រាស់អ្វីៗទាំងអស់ ដោយ
ឥតគិតថ្លៃ លើកលែងតែពេលវេលាដែលអ្នកអង្គុយ។ នៅក្នុងហាងនេះ អ្នកនឹងមិនចាំបាច់ទ្រាំ
ទទួលការសម្លឹងមើលពីបុគ្គលិកដោយក្រសែភ្នែក ដែលមានន័យថា “ភ្ញៀវនេះ អង្គុយយូរម្លេះ!” ។
Ivan Mitin ម្ចាស់ហាង Ziferblat
ទំព័រ Atlantic Cities ឱ្យដឹងថា ហាងនេះ មានបម្រើដោយឥតគិតថ្លៃនូវអាហារ និងភេសជ្ជៈ មួយ
ចំនួន ដូចជា តែ កាហ្វេ នំ snack និងផ្លែឈើ ព្រមទាំងមាន wifi ល្បឿនលឿនផងដែរ។ ចូលមក
កាន់ហាងនេះ អ្នកក៏នឹងអាចប្រើប្រាស់ម៉ាស៊ីនបញ្ចាំងស្លាយ ម៉ាស៊ីនព្រីន ម៉ាស៊ីនស្គេន និងល្បែង
កំសាន្ដ។ ក្រៅពីនេះ អ្នកក៏អាចយកអាហារ ឬភេសជ្ជៈផ្ទាល់ខ្លួន មកទទួលទានក្នុងហាងនេះ។
តម្លៃនៃកន្លែងអង្គុយមួយកន្លែង គឺ ០,០៥ដុល្លារ/នាទី តែបើអង្គុយ ៤៥នាទី អ្នកនឹងត្រូវបង់ថ្លៃ
២,២០ដុល្លារ ចំណែកតម្លៃសម្រាប់មួយថ្ងៃពេញ គឺប្រហែល ១៥ដុល្លារ។ ធៀបទៅនឹងហាងដែល
នៅជុំវិញ ហាងមួយនេះ មានតម្លៃទាបជាង។
ហាងនេះ មានឈ្មោះថា Ziferblat (ជាភាសារុស្ស៊ី មានន័យថា មុខនាឡេកា)ដែលដំបូងឡើយ ត្រូវបានគេបង្កើតឡើងក្នុងក្រុង Moscow ប្រទេសរុស្ស៊ី។ ស្ថាបនិកនៃហាងនេះ ដំបូងឡើយ បានចាត់ទុកវាជាបទពិសោធសង្គម ជាជាងការធ្វើជំនួញ ប៉ុន្ដែ ក្រោយមក ហាងប្រភេទនេះ ទទួល
បានជោគជ័យយ៉ាងត្រចះត្រចង់ រហូតដល់ Ziferblat មានសាខាចំនួន ៩ ព្រមទាំងមានហាង
Ziferblat “ក្លែងក្លាយ” ប្រហែល ២០០កន្លេង នៅរុស្ស៊ី។
ម្ចាស់ហាង Ziferblat មានឈ្មោះថា Ivan Mitin រួមនឹងមិត្តភ័ក្ដិជាច្រើនរូប។ មុនពេលបង្កើតហាង
នេះ ក្រុមរបស់ Ivan Mitin តែងត្រូវការបរិយាកាសមួយសម្រាប់ធ្វើគម្រោងសិល្បៈរបស់ខ្លួន ដោយ
ពួកគេតែង នាំគ្នាទៅធ្វើការនៅក្នុងបណ្ដាកាហ្វេផ្សេងៗគ្នា ប៉ុន្ដែដោយសារត្រូវអង្គុយធ្វើការយូរ ដែលជាប្រការមួយនាំឱ្យមានការរអៀសខ្លួន ព្រោះតែការសម្លឹងមើលពីសំណាក់បុគ្គលិកហាង ពួកគេបានរកឃើញបរិយាកាសល្អមួយ ដើម្បីធ្វើការរបស់ពួកគេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមរបស់
Ivan Mitin កាន់តែច្រើនៗ បានបបួលគ្នាទៅកាន់កន្លែងដែលពួកគេពេញចិត្តនោះ ហើយពួកគេនាំ
គ្នាធ្វើការរៀងៗខ្លួន។ មូលហេតុនេះហើយ បណ្ដាលឱ្យហាង Ziferblat កើតឡើង។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider