ការអង្គុយធ្វើការនៅមុខកុំព្យូទ័រជារៀងរាល់ថ្ងៃ ងាយនឹងធ្វើឱ្យសក់ជ្រុះ ព្រោះថាមានការ
ផ្ដោតអារម្មណ៍ក្នុងកម្រិតខ្ពស់ បណ្ដាលឱ្យខួរក្បាលត្រូវស្ថិតក្នុងស្ថានភាពតានតឹងរយៈ
ពេលយូរ វាអាចធ្វើឱ្យប្រព័ន្ធបញ្ចេញសារជាតិនានាដែលទាក់ទឹននឹងសក់មានការច្របូក
ច្របល់ ធ្វើឱ្យសក់មិនអាចទទួលបានជាតិបំប៉នគ្រប់គ្រាន់ ដូច្នេះបណ្ដាលឱ្យសក់ជ្រុះ
ច្រើន។
ខាងក្រោមគឺជាវិធីសាស្ដ្រមួយចំនួនដែលអ្នកគួរស្វែងយល់ ៖
តមស្រា បារី
ការជក់បារីនឹងធ្វើឱ្យសរសៃឈាមនៅលើស្បែកក្បាលត្រូវរួមតូច ប៉ះពាល់ដល់ការ បញ្ជូន គ្រាប់ឈាមទៅចញ្ចឹមសរសៃសក់ បណ្ដាលឱ្យសក់មានសុខភាពខ្សោយបន្តិចម្ដងៗនិងនាំ
ទៅ រកការជ្រុះសក់កាន់តែច្រើនឡើងៗ។
ស្រាបៀរក៏ធ្វើឱ្យស្បែកក្បាលនិងសក់កើតកំដៅ និងសំណើម បណ្ដាលឱ្យសក់ជ្រុះផងដែរ។
ល្អបំផុត គួរតែតមស្រាដើម្បីទុកពេលឱ្យថ្លើមសម្រាកយកកម្លាំង។
ធ្វើអារម្មណ៍ឱ្យធូរស្រាល
ស្មារតិមិនមានភាពនឹងន ការព្រួយបារម្ភជារៀងរាល់ថ្ងៃក៏អាចបង្កើនការជ្រុះសក់។ ការព្រួយ
ចិត្តកាន់តែខ្លាំង ល្បឿននៃការជ្រុះសក់ក៏កាន់តែលឿន។ ដូច្នេះ គួរតែដកដង្ហើមឱ្យបានជ្រៅ
ជាញឹកញាប់ ដើរដោយថ្មើជើង ធ្វើចលនា ឬហាត់ប្រាណដើម្បីសម្រួលអារម្មណ៍ បែបនេះ
អាចជួយកំចាត់ភាពតានតឹង និងធ្វើឱ្យសុខភាពសរសៃសក់បានល្អប្រសើរ។
ជ្រើសប្រើសាប៊ូកក់សក់ឱ្យបានត្រឹមត្រូវ
ប្រភេទសាប៊ូកក់សក់ដែលអាចជ្រាបទឹកបានល្អ ឬបង្កឱ្យមានជាតិប្រៃ សុទ្ធតែងាយនឹងធ្វើ
ឱ្យសក់ស្ងួត លើសពីនេះ វាក៏អាចធ្វើឱ្យសុខភាពស្បែកក្បាលត្រូវខូចផងដែរ។ អ្នកគួរតែ
ជ្រើសរើសសាប៊ូកក់សក់បែបធម្មតា មិនបង្កប្រតិកម្មដល់សក់និងស្បែកក្បាល ឬជ្រើសរើស
សាប៊ូទៅតាមប្រភេទសក់របស់ខ្លួន។ ល្អបំផុត គឺមិនត្រូវប្រើប្រាស់សាប៊ូតែមួយប្រភេទក្នុង
រយៈពេលវែងនោះទេ។
កាត់បន្ថយការកៀបសក់
ការប្រើប្រាស់ប្រដាប់កៀបសក់ជាញឹកញាប់ ងាយនឹងធ្វើឱ្យសក់រងរបួស ធ្វើឱ្យរចនាសម្ព័ន្ធ
របស់សក់ត្រូវខូចខាត។ ការកៀបសក់ មិនត្រូវច្រើនហួសពេកនោះទេ ព្រោះវានឹងធ្វើឱ្យមាន
ផលវិបាកដល់គុណភាពសក់។ កៀបសក់កាន់តែច្រើនដង សក់នឹងកាន់តែត្រូវរងរបួស
ច្រើន។
ជ្រើសរើសប្រភេទក្រាសសិតសក់សមស្រប
យើងគួរកាត់បន្ថយការប្រើប្រាស់ក្រាសធ្វើពីជ័រដែលងាយបង្កើតអគ្គិសនី បង្កប្រតិកម្មមិនល្អ
ចំពោះសក់និងស្បែកក្បាល។ ប្រភេទក្រាសធ្វើពីឈើឬស្នែង អាចជួយកំចាត់អង្គែរ ធ្វើឱ្យសក់
ភ្លឺរលោងនិងមានប្រយោជន៍ដូចជាការម៉ាស្សាក្បាល ជម្រុញឈាមឱ្យដំណើរការបានល្អ។
បរិភោគអាហារសមស្រប
អ្នកគួរតែព្យាយាមបរិភោគបន្លែនិងគ្រាប់ធញ្ញជាតិឱ្យបានច្រើន។ ការបរិភោគបន្លែតិចក៏អាច
បណ្ដាលឱ្យកើតអាការៈទល់លាមក ធ្វើឱ្យឈាមមិនស្អាត និងប៉ះពាល់ដល់គុណភាពរបស់
សរសៃសក់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Phoenix