CamNews

ប្លែកៗ 

អាវទ្រនាប់មានកន្លែងដាក់កំាំភ្លើង

នារីៗមួយចំនួនប្រហែលជាធ្លាប់លាក់កាំបិតបត់ក្នុងអាវទ្រនាប់ហើយមើលទៅព្រោះតែខ្លាចមាន
បញ្ហានៅតាមផ្លូវជាពិសេសគឺនិស្សិតស្រីដែលចេញពីរៀនយប់ស្ងាត់។

តែបើមើលអាវទ្រនាប់ខាងលើនេះគឺមិនមែនជាអាវទ្រនាប់លាក់កូនកាំបិតបត់នោះទេគឺជាអាវ
ទ្រនាប់ដែលមានលាក់កាំភ្លើងមកជាមួយ។ អាវទ្រនាប់នេះបានផលិតដោយក្រុមហ៊ុន Looper Inc.
ដែលបានផលិតឡើងសម្រាប់នារីៗដែលត្រូវការការពារខ្លួនជាចាំបាច់។

ជាការពិតដែលអ្នកស្រី Looper ជាម្ចាស់ក្រហ៊ុនក៏ដូចជាម្ចាស់គំនិតនេះមិនមានបំណងក្នុងការធ្វើវា
លក់នោះទេ។ គាត់បានប្រាប់ថាពីដំបូងឡើយគាត់គ្រាន់តែផលិតវា ២ ៣ ដើម្បីប្រើប្រាស់ខ្លួនឯងតែ
ប៉ុណ្ណោះតែក្រោយពេលដែលមិត្តស្រីៗរបស់គាត់បានឃើញពួកគេមានការចាប់អារម្មណ៍ដែលនាំ
អោយគំនិតមួយនេះក្លាយជាការផលិតជាផលិតផលអាជីវកម្មមួយ។ 

ដោយ៖ ម៉ូនីកា
ប្រភពពី៖​ mommysdirtylittlesecret 

 


Tags: bra nude