CamNews

រកឃើញភពថ្មីមួយ ៖ មួយឆ្នាំស្មើនឹង ១៨ ម៉ោងនៅលើ ផែនដី

ក្រុមតារាវិទូទើបបានរកឃើញភពមួយមានអង្កត់ផ្ចិតធំជាងផែនដីពីរដង ប៉ុន្ដែអ្វី
ដែលគួរភ្ញាក់ផ្អើលនោះគឺថា មួយឆ្នាំរបស់វាស្មើនឹង ១៨ ម៉ោងរបស់ភពផែនដី។




ភពមួយនេះត្រូវបានអ្នកវិទ្យាសាស្ដ្រដាក់ឈ្មោះថា 55 Cancri E ដែលវិលជុំវិញផ្ដាយមេ
មួយរបសវាមានឈ្មោះថា 55 Cancri ដែលស្រដៀងនឹងព្រះអាទិត្យនៃភពផែនដី និងមាន
ចម្ងាយប្រមាណជា ៤០ ឆ្នាំពន្លឺ (9.460.730.472.580,8 km)។



ភព 55 Cancri E ត្រូវបានរកឃើញកាលពីឆ្នាំ ២០០៤ ហើយវាត្រូវបានគេបញ្ជាក់ថាមាន
ទំហំធំជាងផែនដីដល់ទៅពីរដង ប៉ុន្ដែ មួយឆ្នាំនៅលើភព 55 Cancri E មានរយៈពេលត្រឹម
តែ១៨ ម៉ោងប៉ុណ្ណោះ ខណៈដែលនៅលើផែនដីមួយឆ្នាំមានដល់ទៅ ៨,៧៦០ ម៉ោង នេះ
បើតាមការឱ្យដឹងរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ Belgium ដឹកនាំដោយលោក Michael Gillon
ដែលបានប្រើ តេឡេស្កូប Spitzer របស់ NASA និង តេឡេស្កូប MOST របស់ កាណាដា
ក្នុងការរកមើល ។


ក្រៅពីនេះ ស្រទាប់សម្បករបស់វាត្រូវបានបង្កើតឡើងដោយធាតុផ្សំដែលចំហាយងាយ
នឹងហើរឡើងទៅលើបានដូចជាទឹក nitrogen និង carbon dioxide ជាដើមបណ្ដាលឱ្យផ្ទៃ
អាកាសរបស់វាស្រដៀងទៅនឹងផ្ទៃអាកាសរបស់ ផ្កាយព្រហស្បតិ៍ និង Saturn ។



ទឹកដែលមាននៅលើភពនេះមានចំនួន ២០% នៃផ្ទៃសរុបរបស់វា ខណៈដែលនៅលើផែន
ដីចំនួនទឹកមានត្រឹមតែ ០,០២៣% ប៉ុណ្ណោះ។ ប៉ុន្ដែ 55 Cancri E ស្ថិតនៅជិតព្រះអាទិត្យ
របស់វាហើយវាទទួលបានពន្លឺច្រើនជាងផែនដីដល់ទៅពីរដង។



រីឯព្រះទិត្យរបស់ 55 Cancri E ត្រូវបានគេហៅថា 55 Cancri ស្ថិតនៅក្នុងចង្ចោមផ្កាយ
Cancer ដែលយើងអាចមើលឃើញដោយភ្នែកធម្មតា។ ទោះជា 55 Cancri E មានស្ថាន
ភាពគួរចាប់អារម្មណ៍ក៏ដោយ តែវាគឺជាភពមួយក្នុងចំណោមភពទាំង ៥ ដែលកម្រនឹងមាន
គេស្គាល់ច្រើន៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail

Tags: starnasaplanet55 cancri e55 cancrispacesunspitzecarbon dioxidesaturn