ព័ត៌មានអន្តរជាតិ ៖ កង កម្លាំង រក្សា សន្តិសុខ ប្រទេស ល៊ីប៊ី កំពុងតែសាកសួរចម្លើយ ស្តេច ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ពាក់ព័ន្ធ នឹងការចោទប្រកាន់ រត់ពន្ធគ្រឿងញៀនខុសច្បាប់ នៅលើ យន្តហោះ ឯកជនរបស់ព្រះអង្គរ បន្ទាប់ពីក្រុម ការងារ នៃកងកម្លាំងរក្សាសន្តិសុខ ល៊ីប៊ី បានប្រ ទះនិងរកឃើញ ថ្នាំញៀន ណាកូទីន ទម្ងន់ ២ តោន នៅលើយន្តហោះព្រះអង្គ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា Abd al-Muhsen bin Walid bin Abd al-Aziz Al Saud ស្តេច អារ៉ាប់ប៊ីសាអ៊ូឌីដ ត្រូវបានចាប់ឃាត់ខ្លួន អំឡុងថ្ងៃច័ន្ទ ម្សិល មិញ នេះ នៅឯអាកាសយាន ដ្ឋានអន្តរជាតិ Rafik Hariri International Airport នាទីក្រុង Beirut ប្រទេសល៊ីប៊ី។ ប្រភពបញ្ជាក់ អោយដឹងថា ស្តេចអង្គនេះ រៀបនឹងចេញយន្តហោះ ហោះហើរ ទៅកាន់ មាតុកំណើត ប្រទេសអា រ៉ាប់ប៊ីសាអ៊ូឌីដវិញ នៅពេលចាប់ឃាត់ខ្លួន ។
ទូរទស្សន៍ក្នុងស្រុក ល៊ីប៊ី Al Mayadeen បានចេញផ្សាយអោយដឹងថា ថ្នាំញៀន ៤០ កញ្ជប់មាន ទម្ងន់សរុប ២ តោន ត្រូវបានរឹបអូស ពីយន្តហោះ ឯកជនខាងលើ ។ ស្តេចអង្គនេះ ត្រូវបានចាប់ ឃាត់ខ្លួន និងនាំយកទៅសាកសួរចម្លើយ ជាមួយនឹងជនសង្ស័យ ៤ នាក់ផ្សេងទៀត ។យ៉ាងណា មិញ យោងតាមសេចក្តីរាយការណ៍ ពី Press TV អោយដឹងថា ពួក គេ រងនូវការចោទប្រកាន់ ពី បទរត់ពន្ធគ្រឿងញៀនខុសច្បាប់ ថាជាប្រភេទគ្រឿងញៀន ជាទូទៅ ធ្លាប់បានប្រើប្រាស់ដោយ ក្រុមអ្នកសកម្មប្រយុទ្ធ នៅតំបន់ មជ្ឈឹមបូពាហ៍ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ