CamNews

កីឡាអន្តរជាតិ 

David Moyes ត្រូវបានក្រុមនៅ ទួរគី អោយថ្លៃ ៤ លានដើម្បីមកដឹកនាំក្រុម

បន្ទាប់ពីត្រូវក្រុម Manchester United ដកចេញពីការគ្រប់គ្រង ដោយសារតែការដឹកនាំមិនល្អរួច មកលោកគ្រូ David Moyes មិនទាន់អស់ផ្លូវដើរឡើយ ដោយលើកនេះ នៅតែមានតំលៃថ្លៃ ។



David Moyes ត្រូវបានក្លឹបបាល់ទាត់ Galatasaray នៅឯប្រទេស ទួរគី ដែលជាក្រុមដែល Drogba លេងអោយសព្វថ្ងៃនេះ ទាក់ទងអោយទៅ ដឹកនាំក្រុម ជំនួសលោកគ្រូ Roberto Mancini ។ យើង ទទួលបានដំណឹងថា Galatasaray បានអោយថ្លៃទៅ David Moyes រហូតដល់ ៤ លានអឺរ៉ូឯណោះ សំរាប់ការដឹកនាំ ។ ខាង Galatasaray បានអោយដឹងថា ពួកគេបានពិភាក្សាក្នុង ដំណាក់កាលទី មួយហើយដែល វាអាចនឹងបន្តទៅទៀត ប្រសិនបើនិយាយត្រូវ ។



តែយ៉ាងណាមិញ Galatasaray ក៏បានអោយដឹងដែរថា David Moyes មិនមែនជាគោលដៅទី ១ របស់ក្រុមឡើយ ខណៈពេលដែលក្រុម កំពុងតែរង់ចាំ ការប្រកួត World Cup អោយចប់សិនទើប តាមស្វែងរក ចចារជាមួយ អ្នកដឹកនាំថ្មីទៀត ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star manager david moyes football galatasaray