ម្ចាស់ពានរង្វាន់ Oscar ឆ្នាំ ២០០៥ លោក Philip Seymour Hoffman បានស្លាប់បាត់ហើយ ក្នុងវ័យ ៤៧ ឆ្នាំ នៅឯគេហដ្ឋាន របស់គាត់ផ្ទាល់ ក្នុង Apartment Greenwich ទីក្រុង New York សហរដ្ឋ អាមេរិក ។
ប៉ូលិសបាន ទទួលទូរស័ព្ទ ជំនួយបន្ទាន់ ៩១១ នៅវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃអាទិត្យនៅ អាមេរិក ។ ប៉ូលិសក៏បាន ចុះទៅដល់ គេហដ្ឋានលោក Hoffman ដោយប្រទះឃើញ សាកសពរបស់ គាត់នៅក្នុង បន្ទប់ទឹក ដោយមាន ម្ជុលចាក់ថ្នាំ នៅក្រោមដៃ របស់គាត់ ។ ក្នុងពេលនោះ ផងដែរគេ ក៏បានរកឃើញ ថ្នាំញៀនប្រភេទ ហេរូអ៊ីន មួយកញ្ចប់ នៅក្នុងហោប៉ៅរបស់គាត់ ។ បន្ទាប់ពីការធ្វើ តេស្ត៍រួចមក ប៉ូលិសបាន ប្រកាសថា លោក Hoffman ស្លាប់បាត់បង់ ជីវិតដោយសារ ការប្រើប្រាស់ គ្រឿងញៀន ហួសកំរិត ។
លោក Hoffman បានក្លាយជា ម្ចាស់ពានរង្វាន់ Oscar ក្នុងឆ្នាំ ២០០៥ ដោយសារតែរឿង Truman Capote ។ លោកក៏ជា តារាសំដែង នៅក្នុងរឿង The Hunger Games ផងដែរ ។ គួរបញ្ជាក់ផងដែរ ថាលោក Hoffman ត្រូវបានគេ រកឃើញថា បានទាក់ទង ជាមួយនិងគ្រឿងញៀន ហើយនិងចូល មន្ទីកែប្រែ ជាច្រើនលើក ច្រើនសារ ហើយក៏ប៊ិះតែ នឹងស្លាប់ ដោយសារគ្រឿងញៀន ម្តងរួចមក ហើយផងដែរ ក្នុងឆ្នាំ ២០០៦ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14,washingtonpost