CamNews

ឆ្នាំ ២០២៣ មនុស្សនឹងទៅរស់នៅ លើភពព្រះអង្គារ ដោយមិនត្រឡប់

ថ្មីៗនេះ អ្នកជំនួញអាយុ ៣៥ឆ្នាំ ជនជាតិ ហូឡង់ បានបង្ហើបពីគំនិតរបស់ខ្លួន ក្នុងការបញ្ជូន
មនុស្សអោយទៅរស់នៅលើភពព្រះអង្គារជារៀងរហូត។

Bas Lansdorp អ្នកបង្កើតក្រុមហ៊ុន Mars One បានអោយ FoxNews ដឹងថា ក្រុមហ៊ុនរបស់
លោក កំពុងធ្វើការយ៉ាងម៉ត់ចត់ ក្នុងគម្រោងនាំមនុស្សទៅរស់នៅលើភពព្រះអង្គារ ជារៀងរហូត។
ដើម្បីស្វែងរកអ្នកដែលមានសំណាង ក្នុងការធ្វើដំណើរទៅរស់នៅលើភពផ្សេង ក្រុមហ៊ុនរបស់
លោកនឹងធ្វើការបង្វិលលេខឆ្នោត នៅទូទាំងពិភពលោក នៅឆ្នាំក្រោយ។

ផ្ទះរបស់ក្រុមអ្នករស់នៅលើភពព្រះអង្គារនឹងមានទ្រង់ទ្រាយបែបនេះ

ក្រុមហ៊ុន Mars One នឹងជ្រើសរើសមនុស្សចំនួន ៤០នាក់ អោយចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល
នៅមូលដ្ឋានមួយ លើសមុទ្រខ្សាច់នៅអាមេរិក។ ក្រោយមក ក្រុមហ៊ុនរបស់លោកនឹងចម្រាញ់
យក ១០នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចាកចេញពីផែនដី ដោយមិនត្រឡប់មកវិញ។

លោក Bas Lansdorp ថ្លែងថា ៖ "យើងនឹងបញ្ជូនមនុស្សអោយទៅរស់នៅលើភពព្រះអង្គារ នៅក្នុង
ឆ្នាំ ២០២៣។ ពួកគេនឹងត្រូវរស់នៅទីនោះអស់មួយជីវិត។ យើងនឹងត្រៀមបរិស្ថានរស់នៅដែលចាំ
បាច់សម្រាប់ពួកគេ ហើយ ក្នុងរយៈពេលរៀងរាល់ ២ឆ្នាំម្ដង យើងនឹងបញ្ជូនមនុស្ស ៤នាក់បន្ថែម
ទៀត ទៅកាន់ទីនោះ"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ techli


Tags: Mars space Nasa Mars One