CamNews

ព័ត៌មានបច្ចេកវិទ្យា 

លាហើយផែនដី! មនុស្សនឹងទៅរស់នៅលើភពអង្គារ ចាប់ពីឆ្នាំ ២០២៧

អង្គការមួយរបស់ហូឡង់ បានប្រកាសថានឹងនាំមនុស្សឡើងទៅរស់នៅជារៀងរហូតនៅលើភព
ព្រះអង្គារ នៅឆ្នាំ ២០២៧។

លោក Bas Lansdorp អគ្គនាយករបស់ Mars One

Bas Lansdorp អគ្គនាយករបស់ Mars One ដែលជាអង្គការមួយរបស់ប្រទេសហូឡង់ បានប្រកាស
ថានឹងនាំមនុស្សឡើងទៅរស់នៅលើភពព្រះអង្គារ ចាប់ពីឆ្នាំ ២០២៧ នេះបើតាម CNN ដែលបាន
ចេញផ្សាយកាលពីថ្ងៃទី ១១តុលាកន្លងទៅ។

គម្រោងរបស់លោក Bas Lansdorp គឺសាងសង់តំបន់រស់នៅយូរអង្វែងមួយនៅលើភពក្រហម
នេះ។ លោក Bas Lansdorp ថ្លែងថា ៖ “បណ្ដាមនុស្សដែលត្រូវបានយើងខ្ញុំបញ្ជូនឡើងទៅកាន់ភ
ពព្រះអង្គារ នឹងរស់នៅទីនោះជារៀងរហូត”។

សមាជិករបស់ក្រុមអ្នកអវកាសនឹងត្រូវបានជ្រើសរើសចេញពីប្រជាពលរដ្ឋ។ ថ្វីបើវាជាដំណើរមិន
វិលត្រលប់ ប៉ុន្តែគម្រោងនេះនៅតែទាក់ទាញបានមនុស្សរាប់ម៉ឺននាក់មកចុះឈ្មោះចូលរួម។ ប៉ុន្តែ
ក្នុងចំណោមនោះ គេនឹងជ្រើសរើសតែ ៤នាក់ប៉ុណ្ណោះ សម្រាប់ក្រុមទីមួយដែលនឹងហោះទៅកាន់
ភពព្រះអង្គារ។

មនុស្សនឹង​ទៅរស់នៅ​លើភព​ព្រះអង្គារ ចាប់ពី​ឆ្នាំ ២០២៧

លោក Lansdorp ថ្លែងថា “ពីរឆ្នាំម្ដងនឹងមានមនុស្ស៤នាក់ ត្រូវបានបញ្ជូនឡើងទៅកាន់ភពអង្គារ។
ជំនួសឱ្យការប្រឹងប្រែងនាំមនុស្សត្រលប់មកវិញ យើងខ្ញុំនឹងបញ្ជូនមនុស្សឡើងទៅទីនោះជាបន្ត
បន្ទាប់”។


លោក Lansdorp ជឿជាក់ថា គម្រោងនេះនឹងទទួលបានជោគជ័យ។ លោក Lansdorp ក៏បានណែ
នាំដល់អ្នកដែលចង់ចូលរួមក្នុងគម្រោងរបស់លោកថា “ជំនាញដែលសំខាន់បំផុតនោះគឺ ការធ្វើការ
ជាក្រុម។ អ្នករាល់គ្នាត្រូវតែជាក្រុមដែលល្អបំផុត ព្រោះថា ជីវភាពរបស់អ្នករាល់គ្នាគឺអាស្រ័យលើ
គ្នាទៅវិញទៅមក។ នេះគឺជាប្រការសំខាន់នៃបេសកកម្មនេះ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN


Tags: Bas Lansdorp Mars One ភពអង្គារ