លោកអ្នកប្រហែលជានៅចាំគេហទំព័រចែករំលែក Data និងជាគេហទំព័រ ផ្ទុកទិន្នន័យដ៏ធំមួយ
និងពេញនិយមជាងគេ Megaupload ដែលត្រូវបានរដ្ឋាភិបាលអាមេរិកបិទកាលពីឆ្នាំទៅមិញ
ដោយសារតែរំលោភលើច្បាប់ថ្មី PIPA/SOPA ឬកម្មសិទ្ធិបញ្ញាពិសេសលើប្រព័ន្ធ Internet។
ប៉ុន្តែកាលពីថ្ងៃសៅរ៍កន្លងមកនេះ Kim Dotcom បានចេញមុខមកធ្វើសន្និសិទ្ធកាសែតមួយគឺ
ដើម្បីប្រកាសណែនាំឱ្យស្គាល់នូវគេហទំព័រថ្មីដែលកើតចេញពី Megaupload នោះគឺ Mega។
គេហទំព័រថ្មីនេះ និងត្រូវបានរក្សាទម្រង់របស់ Megaupload ដដែល គ្រាន់តែផ្ដល់ឱ្យរាល់អ្នកប្រើ
ប្រាស់នូវជម្រើសល្អជាងមុន។
ក្នុងរយៈពេល ១ ថ្ងៃប៉ុណ្ណោះនៃការប្រកាសឱ្យដំណើរការគេហទំព័រ Mega ថ្មីរបស់ Kim Dotcom
មានអ្នកប្រើប្រាស់ចំនួន ១ លាននាក់បានចុះឈ្មោះប្រើប្រាស់ ហើយចំពោះសេវាកម្មគឺការចុះ
ឈ្មោះដោយឥតគិតថ្លៃទទួលបានទំហំសម្រាប់ផ្ទុក ទិន្នន័យចំនួន ៥០ Gb សម្រាប់អ្នកបង់ប្រាក់
១០ អ៊ឺរ៉ូ ទទួលបាន ១០០ Gb ២០ អ៊ឺរ៉ូ ទទួលបាន ១ Tb និង ៣០ អ៊ឺរ៉ូ ទទួលបាន ២ Tb។
មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនទទួលផ្លាសអតិថិជនរបស់ Megaupload ចាស់មកគេហទំព័រថ្មីនេះ
ឱ្យដំណើរការបានសារឡើងវិញទៀតផង។ តើគេហទំព័រថ្មីនេះអាចនឹងត្រូវបានរដ្ឋាភិបាលបិទ
ព្រោះបញ្ហាកម្មសិទ្ធិបញ្ញាទៀតឬទេ៕
ដោយ៖ ផានិត
ប្រភពពី៖ K14