រថយន្តល្បាតនៅលើផ្លូវ Highway ឆ្នាំ2025 នឹងមានរូបរាងយ៉ាងដូចម្តេច? នោះគឺជាប្រធានបទ
ដែលត្រូវបានដាក់ឡើងនៅពិពរណ៍ LA Auto Show Design Challenge ក្នុងឆ្នាំនេះ ហើយក្រុម
ហ៊ុន Mercedes Benz បានផ្តល់ចម្លើយជាមួយគំរូ Ener-G-Force concept។ នេះគឺជាផលិតផល
របស់ក្រុមស្រាវជ្រាវ និងអភិវឌ្ឍ អាមេរិចខាងជើងរបស់ Mercedes Benz។
Ener-G-Force ត្រូវបានធ្វើការអាប់ដឌេតនៅលើគំរូរថយន្តរត់នៅលើផ្ទៃដីដ៏ល្បីគឺ G-Class ប៉ុន្តែ
សំរាប់ការបញ្ចេញលក់នៅក្នុងពេលអនាគត ដូច្នេះការរចនាម៉ូដ គឺមានទិសដៅទៅរកភាពទាន់
សម័យនៃបច្ចេកវិទ្យា។ ជាក់ស្តែង សំរាប់រថយន្តក្នុងពេលអនាគត គឺចាំបាច់ត្រូវតែដោះស្រាយ
បាននូវភាពកកស្ទះដែលកើនឡើងជារៀងរាល់ថ្ងៃ និងសន្សំសំចៃប្រេងឥន្ធនៈ បើទោះជានៅតែ
រក្សារឹងមាំរបស់រថយន្តរត់លើដី៕
ដោយ៖ សិលា
ប្រភព៖ TTE