ប្រសិនកូនប្រុសអ្នក ឬស្វាមីអ្នកកើតមានការឈឺចាប់ខ្លាំង និងភ្លាមៗនៅត្រង់លិង្គ អ្នកមិន
ត្រូវដំអក់យូរទេ ត្រូវតែយកពួកគេទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
នៅពេលដែលពួកប្រុសៗ ទាំងតូចទាំងតូច មានការឈឺចាប់អួលបន្ដិច និងឈឺផ្ទួនៗត្រង់
លិង្គគេអាចទៅពិគ្រោះជាមួយលោកគ្រូពេទ្យ ហើយទទួលការព្យាបាលឱ្យបានត្រឹមត្រូវ។
បើមិនដូច្នោះទេ ជំងឺ �រួញលិង្គ� ដាច់ខាតត្រូវទទួលអន្ដរាគមន៍ពីគ្រូពេទ្យផ្នែកវះកាត់។
ជំងឺបែបនេះច្រើនកើតនៅលើមនុស្សប្រុសគ្រប់វ័យមិនថាចាស់ក្មេងនោះទេ។ ប៉ុន្ដែជាទូទៅ ក្មេងប្រុសអាយុចាប់ពី ៩ឆ្នាំ ទៅ ១៣ឆ្នាំតែងតែជួបប្រទះជាញឹកញាប់ជាងគេ។
ជំងឺរួញលិង្គនេះកើតមានឡើងដោយសារតែការធា្លក់ ឬលោតធ្វើអ្វីមួយ តែវាក៏មិនអាចកើត
មានគ្រប់ពេលដោយមិនដឹងខ្លួនជាមុននោះទេ ដូចជាក្រោយពេលប្រឹងលេងកីឡា ឬនៅ
ពេលដេកជាដើម។
ហេតុដែលនាំឱ្យកើតរោគនេះ គឺបណ្ដាលមកពីភាពខ្វះខាតនៃសរសៃចងមួយចំនួនដែល
រារាំងមិនឱ្យលិង្គធ្វើចលនាបាន។
នៅពេលដែលលិង្គកម្រើកហើយមិនអាចត្រឡប់មករកសភាពដើមវិញ និងឋិតនៅរួញ ឬ
លឹបចូលទៅផ្នែកខាងក្នុងរបស់លិង្គ បែបនេះនឹងធ្វើឱ្យចលនាឈាមរត់ត្រូវគាំង។ ពេល
នោះនឹងកើតមានការឈឺចាប់ខ្លាំង ហើយចុងលិង្គឡើងក្រហម និងហើមប៉ោង។ ការឈឺ
ចាប់នឹងកើតឡើងទ្វេដង បើយកដៃទៅប៉ះ ឬស្ទាបលិង្គដែលកំពុងរួចនោះ។ អ្នកដែល
កើតរោគនេះនឹងមានការក្អួតចង្អោរ ប៉ុន្ដែកំដៅរាងកាយគឺដូចធម្មតា។
នៅពេលដឹងថាខ្លួនមានជំងឺ រួញលិង្គនេះ អ្នកមិនចាំបាច់ហៅគ្រូពេទ្រនោះទេ ព្រោះគេ
ប្រាកដជាមិនអាចជួយអ្វីបានទាំងអស់។ មធ្យោបាយគឺមានតែមួយគត់ គឺត្រូវទៅកាន់មន្ទីរ
ពេទ្យជាបន្ទាន់ដើម្បីទទួលការវះកាត់ក្នុងរយៈពេល ១០ម៉ោងក្រោយពីការឈឺចាប់។ គេ
អាចពន្យាពេលនៃការវះកាត់បានត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ លើសពីពេលវេលានេះ អ្នក
ប្រាកដជាមានសង្ឃឹមតិចតួចក្នុងការជួយសង្គ្រោះលិង្គរបស់អ្នកឱ្យផុតពីគ្រោះថ្នាក់។
ក្រោយពីការវះកាត់ អ្នកជំងឺនឹងមិនទទួលផលវិបាក និងស្លាកស្នាមអ្វីឡើយ។ អ្នកជំងឺត្រូវ
សម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេល ៨ថ្ងៃជាចាំបាច់។ ផ្ទុយទៅវិញ ប្រសិនមិន
បានវះកាត់នោះទេ លិង្គនឹងកើតជាដំបៅរលួយ លិង្គនឹងរួញតូចជាលំដាប់ និងស្វិតដោយ
ឯកឯង។ពេលនោះ អ្នកជំងឺនឹងត្រូវប្រឈមនឹងការបាត់បង់សមត្ថភាពបន្ដពូជជាក់ជាមិន
ខាន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ bsgd