CamNews

ព័ត៌មានអន្តរជាតិ 

សាហាវណាស់ លោកអើយ សម្លាប់មនុស្ស ទាំងព្រឹក ហោចណាស់ ៦៤ នាក់

ព័ត៌មានអន្តរជាតិ ៖​ ក្រុមឧទ្ទាម បះបោរ រដ្ឋអ៊ីស្លាម ជ្រុលនិយម Boko Haram  បានសម្លាប់មនុស្សយ៉ាង ហោចណាស់ ៦៤ នាក់ នៅក្នុងភូមិមួយកន្លែង ក្នុងរដ្ឋ Borno ភាគខាងជើង  ឆៀងខាងកើត ប្រទេស នី ហ្សេរីយ៉ា នេះបើយោងតាមការគូសបញ្ជាក់ ពីសម្តីសាក្សី ។


ប្រភពពីទំព័រ ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ សម្តីក្រុមមនុស្ស រួចផុតពីសេចក្តីស្លាប់នោះ បានចុះផ្សាយ អោយដឹងថា ក្រុមខ្មាន់កាំភ្លើង វិនាទីមួយនោះ បានសម្រុកចូលភូមិ Njaba និង  វាយប្រហារ  គោលដៅ ចម្បងគឺក្រុមបុរសជាមនុស្សពេញវ័យ និងក្មេងប្រុសជាដើម មុននឹង ដុតភូមិទៅមួយទៅជាផេះ ។ សេច ក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ការលុុកលុយចូលភូមិខាងលើត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអង្គារកន្លង ទៅ ប៉ុន្តែ ពុំមានសេចក្តីរាយការណ៍ភ្លាមៗអោយដឹងនោះទេ ពីព្រោះតំបន់នេះ ស្ថិតនៅដាច់ស្រយាល ។


គួរបញ្ជាក់ថា ក្រុមឧទ្ទាម អ៊ីស្លាមជ្រុលនិយម Boko Haram បានធ្វើការកាប់សម្លាប់មនុស្សអស់រាប់ពាន់ នាក់ដើម្បីឈានទៅដល់ការគ្រប់គ្រង និងបង្កើតបានរដ្ឋអ៊ីស្លាមរបស់ខ្លួន ។ របាយការណ៍   គូសបញ្ជាក់ អោយដឹងថា វិនាទីនៃការលុកលុយចូលក្នុងភូមិលើកនេះ ត្រូវបានធ្វើឡើង អំឡុងពេល  ដែលមានក្រុម អ្នកភូមិជាច្រើនបានចូលរួមផ្តុំគ្នា ធ្វើការបន់ស្រន់ រំពេចនោះ ភាពចលាចលក៏បានកើតមានឡើងបន្ទាប់ លាន់លឺស្នូរសម្លេងគ្រាប់កាំភ្លើង បាញ់បោះឡើងដោយសេរី។ " នាងខ្ញុំ (Fatima Abaka)បានរត់ចូលទៅ គុម្ពព្រៃ​ ហើយចាប់តាំងពីពេលនោះមក នាងខ្ញុំពុំមានឱកាសរកឃើញស្វាមី និងកូនតូច ៣ នាក់ផ្សេងៗ ទៀតនោះទេ ។ ជាការពិត នាងខ្ញុំវិលត្រលប់ចូលភូមិវិញ នាថ្ងៃរសៀលបានឃើញជាក់ស្តែងសោកនាដ កម្មដ៏តក់ស្លុតនោះគឺ សាកសពមនុស្សមានគ្រប់ទីកន្លែង នៅក្នុងភូមិ ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Nigeria Bokor Haram