តំបន់ភាគខាងជើងឆៀងខាងលិចរបស់ប្រទេស អ៊ីតាលី កំពុងត្រូវរងការប៉ះពាល់យ៉ាង
ធ្ងន់ធ្ងរបង្កឱ្យមានបំណាក់ដី និងផ្ទះជាច្រើនរយខ្នងត្រូវដួលរលំ និងមានមនុស្សយ៉ាងតិច
១៦នាក់ ត្រូវបាត់បង់ជីវិត។
កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ទឹកជំនន់មួយដ៏កាចសាហាវបំផុតក្នុងកំឡុងពេល ៤០ ឆ្នាំមកនេះ
បានកើតមានឡើងនៅក្នុងទីក្រុងកំពង់ផែ Genoa ដែលជាទីក្រុងធំបំផុតនៅឆ្នេរសមុទ្រ
ភាគខាងលិចនៃប្រទេស អ៊ីតាលី។ ១ ភាគ ៣ នៃចំនួនទឹកភ្លៀងក្នុងមួយឆ្នាំបានបង្អោរចុះ
Genoa ក្នុងរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៦
នាក់ ក្នុងនោះមានក្មេង ២នាក់ផងដែរ។ រថយន្ដរាប់រយគ្រឿងត្រូវបានទឹកជំនន់ហូរគួច និងត្រូវខូចខាតទាំងស្រុង។
ទឹកជំនន់កំពុងកើនឡើងនៅតាមដងវិថីក្នុងក្រុង Genoa ធ្វើឱ្យដើមឈើជាច្រើនដើមបាន
ដួលរលំជាបន្ដបន្ទាប់។ក្នុងរូបនេះគឺជារថយន្ដត្រូវបានទឹកជំនន់គូចទៅ និងអណ្ដែតលើ
ផ្ទៃទឹក។
នាយករដ្ឋមន្ដ្រី អ៊ីតាលី Silvio Berlusconi មានប្រសាសន៍ថា ភ្លៀងធា្លក់ខ្លាំងរួមជាមួយ
នឹងការសាងសង់មិនបានត្រឹមត្រូវបានធ្វើឱ្យមានទឹកជំនន់ដ៏អាក្រក់បានកើតឡើង។
ក្រុមសង្រ្គោះកំពុងព្យាយាមស្ទូចដើមឈើដែលបានដួលរលំ និងយករថយន្ដចេញ។ អ្នក
បើកបរនៅក្នុងរថយន្ដបានបាត់បង់ជីវិតនៅពេលដែលកំពុងអានកាសែត។
ហាងផឹកស៊ីមួយកន្លែងត្រូវបានគ្របដណ្ដប់ដោយល្បប់យ៉ាងក្រាសបន្ទាប់ពីទឹកជំនន់
បានហូរកាត់ទីក្រុង Monterosso ក្នុងតំបន់ Liguria ភាគខាងជើងប្រទេស អ៊ីតាលី។
ទឹកជំនន់នេះក៏បានកើតមាននៅក្នុងទីក្រុង Venice របស់ អ៊ីតាលី ផងដែរ។ ក្នុងរូបនេះ
ស្រ្ដីម្នាក់កំពុងអំទូកនៅលើទឹកជំនន់ក្នុងទីលាន St Mark ។ ការកើតឡើងនៃទឹកសមុទ្រ
ក្នុងទីក្រុងនេះក៏ត្រូវបានគេសន្និដ្ឋានថា នឹងឡើងខ្ពស់ជាង ១ម៉ែត្រ។
គូសង្សារមួយគូបានឆ្លៀតឱកាសថតរូបជាមួយគ្នានៅទីលាន St Mark ក្នុងក្រុង Venice នៅពេលទឹកជំនន់កំពុងឡើងខ្ពស់។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP/AFP