CamNews

ព័ត៌មានអន្តរជាតិ 

"Hot" លិចទូក មួយគ្រឿង ចំណុះជនអន្តោប្រវេសន៍ សរុប ៧០ នាក់ អាជ្ញាធរ ចេញទូក និង ឧទ្ធម្ភាគចក្រ អន្តរាគមន៍

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេស ម៉ាឡេស៊ី អោយដឹងថា ទូកមួយគ្រឿង ដែលចំណុះទៅដោយ អ្នកដំណើរសរុប តិចបំផុត ៧០ នាក់ នោះ បានក្រឡាប់លិច នាភាគខាងលិចឈូងសមុទ្រប្រទេស ម៉ាឡេស៊ី ។


                                                 បញ្ជាក់ ៖ រូបភាពឯកសារ

ប្រភពសារព័ត៌មាន ចុះផ្សាយអោយដឹងថា ករណីលិចទូកលើកនេះ គឺបានកើត ឡើង ព្រឹកថ្ងៃព្រហ ស្បត្តិ៍នេះផ្ទាល់តែម្តង ជិតនឹងទីក្រុង Sabak Bernam រដ្ឋ Selangor ប្រទេស  ម៉ាឡេស៊ី ។ មន្រ្តីជល ផលម៉ាឡេស៊ី អោយដឹងថា ហោចណាស់ ជនរងគ្រោះ ១៣ នាក់ បានស្លាប់   បាត់ បង់ជីវិត ខណៈ ១៣ នាក់ផ្សេងទៀត ត្រូវបានក្រុមការងារ ជួយសង្គ្រោះអោយរស់រានមានជីវិត ។


ភ្នាក់ងារ សារព័ត៌មាន មានជំនឿជាក់អោយដឹងថា ទូកដែលបានជន់លិច  មួយ គ្រឿងនេះ គឺជាទូក ដឹកជនអន្តោប្រវេសន៍ ឥណ្ឌូនេស៊ី ។ ដោយឡែក របាយការណ៍   មួយចំនួន  ផ្សេងទៀត បានលើក ឡើងដាច់ដោយឡែក ពីគ្នាអោយដឹងថា ទូកជួបគ្រោះអកុសល  ខាង  លើ ទំនងជា ផ្ទុុកអ្នកដំណើរ សរុប ដល់ទៅ ១០០ នាក់ ។ មន្រ្តីផ្លូវការ ម៉ាឡេស៊ី អោយដឹងថា ពួកគេ    បានដាក់ពង្រាយ នាវា ក៏ ដូចជា ឧទ្ធម្ភាគចក្រ ក្នុងបេសកម្ម តាមស្វែងរក និងជួយសង្គ្រោះ អ្នកមានឱកាស រស់រានមានជីវិត ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode