CamNews

កីឡាអន្តរជាតិ 

ក្លឹប Manchester City យល់ព្រមលក់បំណែកភាគហ៊ុន១៣% ទៅឲ្យក្រុមហ៊ុនវិនិយោគទុនចិនក្នុងតម្លៃ ៤០០ លានដុល្លារ

ព័ត៌មានកីឡា៖ City Football Group (CFG) ដែលជាក្រុមម្ចាស់ភាគហ៊ុនធំៗរបស់ក្លឹប Man City បានប្រកាសលក់បំណែកភាគហ៊ុនមួយភាគតូចរបស់ខ្លួនត្រឹមតែ១៣% ​ទៅឲ្យក្រុមហ៊ុនវិនិយោគទុនចិនមួយឈ្មោះថា ​CMC​ (China ​Media Capital) ជាមួយដៃគូរ ​Citic Capital ក្នុងតម្លៃកិច្ចកុងត្រា ៤០០ លានដុល្លារ ។ 

កិច្ចពិភាក្សាមួយនេះបានធ្វើឡើងអស់រយៈពេល ៦ខែកន្លងមកហើយ ក្នុងគោលបំណងរួមដើម្បីសម្រេចបាននូវ​មិត្ដភាពជាដៃគូរជំនួញ និងពង្រឹកនូវអត្រាការប្រាក់របស់ CFG ក្នុងវិស័យឧស្សាហកម្មបាល់ទាត់របស់ប្រទេស​ចិន។ សមាសភាពម្ចាស់ភាគហ៊ុនថ្មីទាំងពីរដែលមានលោក Ruigang Li ជាប្រធាន នឹងត្រូវបានដាក់ចូលក្នុងបញ្ជី​ជាផ្លូវការ ជាមួយនិងសមាជិកជាច្រើនរូបទៀត។ 

ដំណើទស្សនៈកិច្ចរបស់ប្រមុខរដ្ឋប្រទេសចិន៖ 

តាមការពិតទៅ City Football Group (CFG) គឺជាក្រុមហ៊ុន​អភិវឌ្ឍនិង វិនិយោគទុនមួយ ដែលស្ថិតក្រោមការដឹកនាំ ជាឯកជនដោយលោក​ Sheikh Mansour ជាខ្សែស្រឡាយគ្រួសារមហាក្សត្រ Abu Dhabi ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ក៏នៅមានរាប់បញ្ចូលទាំង​ក្លឹប មួយចំនួនផ្សេងទៀត គឺ New York City FC, Melbourne City FC និង សមាគមន៍បាល់ទាត់ Yokohama Marinos របស់ប្រទេសជប៉ុន។ សេចក្ដីសម្រេចមួយនេះ នឹងផ្ដល់ឲ្យក្លឹប Man City ព្រមទាំងដៃគូរដទៃទៀត មានឱកាសពង្រឹងសក្ដានុពលរបស់ខ្លួន ត្រឹមអ្នកគាំទ្រម្នាក់ដែលមានមូលដ្ឋានច្បាស់លាស់ក្នុងទឹកដីអាស៊ីខាងកើត​ ដែលជាតំបន់មួយពោពេញទៅដោយ ការប្រកួតប្រជែងពីក្លឹប ខ្លាំងៗ​ក្នុងទឹកដីអឺរ៉ុប និងដើម្បីបង្កើតឲ្យមានអ្នកគាំទ្រកាន់តែច្រើន។ ម្យ៉ាងទៀតផងដែរការសម្រេចចិត្ដធ្វើដូច្នេះ ត្រូវបាន​​បញ្ជាក់កាន់តែច្បាស់ក្រោយពីលោក Xi Jinping ជានាយករដ្ឋមន្រ្ដីប្រទេសចិន បានទៅទស្សនៈកិច្ចផ្ទាល់នៅ ក្លឹប​ Man City កាលពីខែតុលា។ ចំណែកលោក Ruigang Li អ្នកតំណាងក្រុមហ៊ុនទាំងពី នឹងធ្វើបទបង្ហាញផ្ទាល់ពីចំណាប់ គោលដៅពិតប្រកដចំពោះ ការវិនិយោគទុន បន្ទាប់ពីសេចក្ដីសម្រេចជាសមាជិក នឹងធ្វើឡើងជាផ្លូវកា។ 

គូសបញ្ជាក់ផងដែរថា ទឹកប្រាក់សរុប របស់ក្លឹប Man City ដែលត្រូវបានគេវាយតម្លៃដឹងបន្ទាប់ពីចែករំលែក​ភាគហ៊ុន ១៣% ទៅ គឺនៅសល់ ៣ ប៊ីលានដុល្លារ ហើយចំណែក ១៣% ត្រូវទទួលបាន ២៦៥លានផោន។

- អាន ៖ កម្រងរូបភាពនាយករដ្ឋមន្រ្ដីប្រទេសចិន ទស្សនៈកិច្ចក្លឹប Man City មុនឈានដល់ការសម្រេចចិត្ដទិញភាគហ៊ុន


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Spor News Football Man City China ​Media Capital