CamNews

ព័ត៌មានអន្តរជាតិ 

វៀតណាម លម្អិត ពីការចាប់ឃាត់ខ្លួន ពីលុតបរទេស ២រូប ដែលបើកយន្តហោះក្នុងស្រុក VN ពីបទរត់ពន្ធគ្រឿងញៀន

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេសវៀតណាម បានធ្វើការចាប់ឃាត់ខ្លួន ពីលុតបរទេសពីររូប ដែល បើកយន្តហោះក្នុងស្រុក វៀតណាម VietJet Air ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីបទរត់ពន្ធគ្រឿង ញៀននៅឯអាកាសយានដ្ឋានអន្តរជាតិ  Noi Bai ទីក្រុងហានូយ កាលពីយប់ថ្ងៃទី ១៨ សីហា កន្លង ទៅ នេះបើយោងតាមការគូសបញ្ជាក់ ពីសំណាក់អាជ្ញាធរ អាកាសចរណ៍ស៊ីវិល វៀតណាម Vietnam’s Civil Aviation Authority (CAAV) ស្រាយ បំភ្លឺដល់សារព័ត៌មាន Channel NewsAsia ។ 

ពីលុតជនជាតិបរទេស ២នាក់នោះ រួមមានលោក Dennis Abellera Yutangco វ័យ ៥៣​ឆ្នាំ ដើមកំ ណើតអាមេរិក សញ្ជាតិបារាំង និង លោក Elmer Ederadan Sorrea វ័យ ៤៣ ឆ្នាំ ជនជាតិ ហ្វីលីពីន ដែលទាំងពីរប្រឈមនឹងការចោទប្រកាន់ រត់ពន្ធគ្រឿងញៀនខុសច្បាប់ ទម្ងន់ ៥០៥ ក្រាម នៅលើ យន្តហោះ VietJet ។ 


 

ប្រធាន CAAV ដែលមានឈ្មោះថា Lai Xuan Thanh គូសបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍តាមទូរស័ព្ទ អោយដឹងថា ពីលុតទាំង ២ នាក់ កំពុងតែស្ថិតនៅក្នុងការធ្វើដំណើរកំសាន្ត និងគ្រោងបន្តការធ្វើដំ ណើរតាមរយៈជើងហោះហើរយន្តហោះ Cebu Pacific Air flight ពីទីក្រុង ហាណូយ ទៅកាន់ទីក្រុង ម៉ានីល។ មន្រ្តីគយ ប្រចាំការនៅអាកាសយានដ្ឋាន បានរកឃើញសារធាតុញៀន ដ៏គួរឲ្យ សង្ស័យ នៅក្នុងកាបូបរបស់ពួកគេ ដូច្នេះ ភ្លាមៗក៏បានធ្វើការចាប់ឃាត់ខ្លួន រួចបញ្ចូនទៅកាន់ស្នងការប៉ូលីស ដើម្បីធ្វើការសាកសួរ ។ 

គួរបញ្ជាក់ថា អាជ្ញាធរពុំទាន់បញ្ជាក់បាននៅឡើយទេ ថាតើ សារធាតុញៀនដ៏គួរឲ្យសង្ស័យនោះ ជា អ្វីអោយពិតប្រាកដ ។ ភ្នាក់ងារសារព័ត៌មានរដ្ឋ វៀតណាម ការធ្វើតេស្តិ៍លើកដំបូងនៅឯអាកាស យានដ្ឋានបង្ហាញច្បាស់ថា សារធាតុញៀនទាំងនោះ គឺ កូកាអ៊ិន ខណៈ សំណាកគម្រូ ត្រូវបានយក ទៅវិភាគជាបន្តទៀត ដើម្បីឲ្យកាន់តែច្បាស់ ។ សារព័ត៌មាន Channel NewsAsia ព្យាយាមធ្វើការ ទាក់ទងដោយផ្ទាល់ ក្រុមហ៊ុនអាកាសចរណ៍ VietJet Air កាលពីថ្ងៃសុក្រ កន្លងទៅនេះ ប៉ុន្តែ មិន ទទួលបានការឆ្លើយតបនោះទេ ៕ 



ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Vietnam Asia Zika Int news