លោកអ្នកគួរតែស្វែងយល់អំពី វិធីខ្លះដើម្បីទប់ទល់នឹង ជម្ងឺផ្តាសាយដែលអាចព្យាបាល
បានដោយខ្លួនឯង ដើម្បីជៀសវាងកុំឲ្យឆ្លងមេរោគ ទៅឲ្យអ្នកដទៃទាន់។ អ្នកដែលនៅ
ជុំវិញខ្លួនរបស់អ្នកអាចឆ្លង មេរោគផ្តាសាយពីអ្នក បានយ៉ាងលឿន នឹងងាយបំផុត តាម
រយៈ ការកណ្តាស់ និងការក្អករបស់អ្នក។
១.ចូលអ្នកលេបថ្នាំឲ្យបានទៀងទាត់ៈ អ្នកគួរតែគួរតែលេបថ្នាំផ្តាសាយ ឲ្យបានទៀងទាត់
និងទៀងពេល កុំឲ្យមេរោគផ្តាសាយ ដែលមាននៅក្នុងខ្លួនដើម្បី កុំឲ្យឆ្លងដល់អ្នកដទៃ។
២. អ្នកគួរតែបរិភោគខ្ទឹមសរជាប្រចាំៈ បើទោះបីជាអ្នកគ្មាន ជំងឺក៏ដោយ។ ខ្ទឹមសរអាច
ការពារខ្លួនប្រាណរបស់អ្នកពីជំងឺនិងមេរោគផ្សេងៗ ។ លើសពីនេះទៅទៀត វាអាចធ្វើឲ្យ
អ្នកមានសុខភាពល្អ និងអាចការពារពីជំងឺ មហារីកបានទៀតផង។ អ្នកគួរតែបរិភោគខ្ទឹម
សរឆៅ ទើបវាមានប្រសិទ្ធិភាពជាង។
៣. អ្នកគួរតែងួតទឹកក្តៅអ៊ុនៗ ដល់ក្បាលជារៀងរាល់ព្រឹកៈ ការធ្វើដូចនេះវាអាចធ្វើឲ្យអ្នក
មានអារម្មណ៏ស្រស់ស្រាយ និង ឆាប់ជាពីជំងឺផ្តាសាយ។
៤. អ្នកគួរតែបរិភោគខ្ញីស្រស់ៈ ចិតខ្ញីស្រស់ជាចំនិតស្តើងៗរូចហើយយកវាទៅដាក់នៅក្នុង
ទឹកតែក្តៅ។ នៅពេលដែលអ្នក បានបរិភោគវាហើយ អ្នកនឹងមានអារម្មណ៏ ថាស្រួលខ្លួន
ថែមទាំងបំបាត់ ការតឹងច្រមុះទៀតផង។
ដោយៈ វណ្ណៈ
ប្រភពៈ lookingtoday