CamNews

យល់ដឹង 

រូបមន្តធម្មជាតិ ព្យាបាលកំចាត់ក្លិនស្អុយលើដងខ្លួន បានយ៉ាងឆាប់រហ័ស (មានវីដេអូ)

ក្លិនខ្លួនមិនល្អ  មានក្លិនស្អុយ  គឺបណ្តាលមកពីយើងមិនបានសម្អាតខ្លួនឱ្យបានស្អាតល្អ  បន្ទាប់មក
ពីលេងកីឡា ឬធ្វើសកម្មភាពផ្សេងៗ បណ្តាលឱ្យបែកញើស ទើបក្លិនមិនល្អ នោះបង្កទៅជាមេរោគ 
នៅលើស្បែក។ មួយវិញទៀត  បញ្ហាក្លិនខ្លួនស្អុយ   គឺបណ្តាលមកពីធម្មជាតិ  បង្កឱ្យមានក្លិនស្អុយ 
ចេញពីក្នុងខ្លួនតែម្តង។

ខាងក្រោមនេះ គឺជារូបមន្តជាតិងាយៗ មួយចំនួនអាចព្យាបាលកំចាត់ក្លិនស្អុយនៅលើដងខ្លួនបាន 
យ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកមើមឆៃថាវ កិនឱ្យម៉ដ្ឋ រួចដាក់ក្នុងកន្ត្រង សង្កត់យកទឹក បន្ទាប់មក យកទឹកនោះ
លាបនៅលើស្បែកក្លៀក និងកន្លែងដែលមានក្លិនស្អុយ ជាការស្រេច។ វិធីនេះ  នឹងជួយកំចាត់ក្លិន
ស្អុយ បានរយៈពេល ១០ម៉ោង។

វិធីទី២៖ សូមយកសំឡី ជ្រលក់ ក្នុងទឹកខ្មេះពណ៌ស រួចលាបនៅលើស្បែកក្លៀក និងនៅលើស្បែក
កន្លែងមានក្លិនស្អុយ។ វិធីនេះ នឹងជួយឱ្យស្បែកនៅលើដងខ្លួនរបស់មានក្លិនល្អ ពេញមួយថ្ងៃ។

វិធីី៣៖ សូមយកផ្លែប៉េងប៉ោះ ៧ ទៅ ៨ផ្លែ កិនឱ្យម៉ដ្ឋ រួចដាក់ទៅក្នុងកន្ត្រង សង្កត់យកទឹក បន្ទាប់
មកយកទឹកប៉េងប៉ោះនេះ លាយទៅក្នុងទឹកងូត រួចងូតទឹកជាមួយនឹងទឹកដែលបានលាយជាមួយ
នឹងទឹកប៉េងប៉ោះនេះ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda
 


Tags: health Body Odour