CamNews

យល់ដឹង 

តើអ្នកត្រូវធ្វើយ៉ាងណា ដើម្បីអោយដៃគូអ្នក យល់ថាអ្នកខ្លាំងពូកែ

 

យល់ដឹង៖ តាមការសិក្សាស្រាវជា្រវមួយ នៃសាកលវិទ្យាល័យរដ្ឋតិចសាស់ កាលពីពេល
ថ្មីៗនេះ បង្ហាញថា​ មនុស្សស្រីភាគច្រើននាពេលបច្ចុប្បន្ននេះ តែងតែចង់វាយតម្លៃ និងធ្វើ
ការអង្កេតពីដៃគូស្នេហារបស់ពួកគេ ជាពិសេសនៅពេលមានទំនាក់ស្នេហានៅលើគ្រែតែ
ម្ដង។

ដួច្នេះក្នុងនាមយើងជាមនុស្សប្រុស យើងត្រូវតែប្រកាន់ភ្ជាប់នូវគោលជំហរខ្លះៗ ដើម្បីជា
ជាគុណប្រយោជន៍​ (ជាពិសេសមុន ឬក្រោយរួមភេទ) សម្រាប់អោយមនុស្សស្រីវាយតម្លៃ
ថា យើងជាមនុស្សចេះដឹង ឆ្លាតវៃ និងខ្លាំងក្លាទៀតផង។

១. ចំណងកាន់តែរឹងមាំ ក្រោយពេលរូមភេទ
លោក Revel Shaun វ័យ ២៤ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យរដ្ឋ Ohio បានបញ្ចេញយោ
បល់របស់ខ្លួនថា បុរសត្រូវតែចេះយកចិត្ដដៃគួស្នេហាអោយបានច្រើន ក្រោយពេលមាន
ទំនាក់ទំនង នៅលើគ្រែរួច ដូចជា ​ជួននាងទៅហាងកាហ្វេ ហាងញាំអាហារ និងរោងភាព
យន្ដជាដើម។


២. ធ្វើអ្វីដែលគិតថា ផ្ដល់ភាពរ៉ូមែនទិក
ជាការពិតណាស់ នារីៗភាគច្រើនតែងតែចង់បាន ភាពរ៉ូមែនទិក ដូចបុរសអញ្ចឹងដែរ ដូច្នេះ
ក្នុងនាមយើងជាមនុស្សប្រុស ត្រូវតែរៀន និងស្វែងយល់នូវអ្វីដែលពួកនាងចង់បាន។ ជា
ឧទាហរណ៍ ដូចជាការដ្ដល់ភាពរ៉ូមែនទិក និងភាពស្រើបស្រាល ត្រង់កន្លែងផ្លូវចូលផ្ទះ ដែល
មានលក្ខណៈស្ងាត់ និងមិនអាចអោយអ្នកដ៏ទៃមើលឃើញ។ ការផ្លាល់ប្ដូរកន្លែងស៊ិច ក្នុងបន្ទប់
ទឹកឬលើកៅអី ក៏ជាបំណងប្រថា្នរបស់មនុស្សស្រីជាច្រើនដែរ។



៣.ត្រូវក្រោកពីគ្រែគេងអោយបានមុននាង

នាង Jemma មានវ័យ ២៥ឆ្នាំ មកពីរដ្ឋ New Jersey បាននិយាយថា បុរសដែលក្រោក
ក្រោយដៃគូរស្នេហា ជាពិសេស បន្ទាប់ពីការរូមភេទរួចហើយនោះ នោះនារីអាចចាត់ទុក
បុរសនោះថា ជាមនុស្សទន់ខ្សោយ នឹងស្ពឹកទៀតផង។ ដូច្នេះ ក្នុងនាមយើងជាមនុស្ស
ប្រុសត្រូវតែស្វាហាប់ នឹងមិនត្រូវទ្រមក់ ដែលអាចនាំអោយមនុស្សស្រីមើលងាយបាន
ទេ។

 

ដោយ៖ វត្ដី
ប្រភព៖ research

 




Tags: lifestyle knowledge Friends With Benefits researchusa