ក្រិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ១៦ ម្សិលមិញបានអោយ
ដឹងថា មាននារីក្មេងដ៏ស្រស់ស្អាតម្នាក់ បានចាក់សាក់រូបផ្កា នៅលើភ្លៅរបស់ខ្លួនដើម្បី
អោយខ្លួន អាចទទូលសេចក្ដីសុខពីព្រះជាម្ចាស់។
តាមប្រភពខាងលើបានអោយដឹងថា នារីដែលចាក់សាក់ ហើយបានមកបង្ហាញនៅមុខទស្ស
និកជនជាច្រើននាក់នោះ គឺមានឈ្មោះថា Katrina Darling ដែលមានវ័យ ២២ ឆ្នាំ រស់ក្នុង
ក្រុង Notting Hill ។ នាង katrina បាននិយាយថា នាងបានចាក់សាក់រូបផ្កា លើដងភ្លៅរបស់
នាងគឺ ដោយសារតែនាងមានជំនឿថា ព្រះជាម្ចាស់នឹងជួយថែរក្សារូបនាង (inspiration-
from the goddesses) ។
ទោះបីជាយ៉ាងណាក៏ដោយ នាង Katrina បាននិយាយថា ក្រោយពីនាងចាក់សាក់រូបផ្កាលើ
ដងភ្លៅរួច នាងហ៊ានបង្ហាញដល់ដល់មនុស្សរាល់គ្នា គឺនាងចង់បា្រប់អ្នកទាំងអស់គ្នាថា អ្នក
ទាំងអស់គ្នា ក៏អាចធ្វើដូចនាងបានដែរ ពោលគឺធ្វើដើម្បីទទូលបានសេចក្ដីសុខពីព្រះជា
ម្ចាស់៕
ដោយ៖ នារី
ប្រភព៖ dailymail