CamNews

កីឡាអន្តរជាតិ 

Spain បំបាក់ Tahiti យ៉ាងចាស់ដៃក្នុងលទ្ធផល ១០ ទល់ ០ ក្នុង Confederation Cup 2013 (មានវីដេអូ)

ការប្រកួតធ្វើឡើងនៅកីឡាដ្ឋាន MARACANA ប្រទេសប្រស៊ីល ដែលជាជំនួបរវាងក្រុមជំរើស
ជាតិ Spain ប៉ះជាមួយនិង Tahiti ។ ក្រុមទាំង ២ នៅក្នុងពូល B ក្នុងការប្រកួត Confederation
Cup 2013 នេះ ។



ការប្រកួតចាប់ផ្តើម នៅតង់ទី ១ ក្រុម Spain គាបសង្កត់គ្របទៅលើក្រុម Tahiti ជាខ្លាំងរហូតដល់
ស៊ុតបាន ៤ គ្រាប់ដោយកីឡាករ Torres (៥,៣៣), David Silva (៣១)David Villa (៣៩) ។ ចូល
ដល់តង់ទី ២ Spain នៅតែសម្រុកបន្ថែមទៀត ធ្វើអោយ Tahiti ងើបមុខមិនរួច ដោយស៊ុតបន្ថែម
៦ គ្រាប់ទៀតដោយកីឡាករ David Villa (៤៩,៦៤,៨៩), Torres (៥៧,៧៩), Juan Mata (៨៩) ។
ចប់ការប្រកួត Spain ឈ្នះ Tahiti ដាច់ក្នុងលទ្ធផល ១០ ទល់ ០ ៕





ដោយ ៖ កុសល
ប្រភព ៖ k14,youtube 


Tags: football spain tahiti result confederation cup