ការប្រកួត Confederation Cup 2013 រវាងក្រុម Mexico និង Italy ក្នុង Group A បានបញ្ចប់
កាលពីយប់មិញនេះដោយ Italy ទទួលបាន ៣ ពិន្ទុមុន ក្នុងការប្រកួតទី ១ របស់ Italy និង
Mexico ។
ការប្រកួតធ្វើឡើងនៅ កីឡាដ្ឋាន MARACANA ដ៏ល្អប្រណិត ដែលទើបតែកែលំអរហើយ
ថ្មីៗ មានអ្នកចូលរួមទស្សនាជាច្រើន ។ ក្នុងតង់ទី ១ ក្រុម Italy មានប្រៀបទៅលើ Mexico
ជាខ្លាំង ដោយស៊ុតបានមួយគ្រាប់មុន នៅនាទីទី ២៧ ដោយ Andrea Pirlo ។ បន្តដល់នាទី
ទី ៣៤ ក្រុម Mexico តាមបានស្មើវិញដោយ Hernandez ដោយគ្រាប់បាល់ពិន័យ ១១ ម៉ែត ។
បញ្ចប់តង់ទី ១ ក្នុងលទ្ធផល ០-១ ។ ចូលមកដល់តង់ទី ២ ក្រុមទាំង ២ ព្យាយាមវាយបកដាក់
គ្នាទៅវិញទៅមករហូតដល់នាទីទី ៧៨ កីឡាករ Balotelli រកបានមួយគ្រាប់ទៀត ជួយអោយ
ក្រុមជំរើសជាតិ Italy ឈ្នះលើក្រុម Mexico ក្នុងលទ្ធផល ១-២ ទទួលបាន ៣ ពិន្ទុ ៕
ដោយ ៖ កុសល
ប្រភព ៖ k14,youtube