CamNews

យល់ដឹង 

អាថ៍កំបាំងជួយឱ្យបុរសក្មេងជាងវ័យ

ហេតុអ្វីមានបុរសខ្លះមានអាយុជាង ៥០ ឆ្នាំ ប៉ុន្ដែមើលទៅដូចអាយុ ៣០ ឆ្នាំ? តើពួក
គេមានអាថ៍កំបាំងអ្វីដែរ ? តាមការពិត ប្រសិនបុរសទាំងឡាយចង់ឱ្យខ្លួនឯងបាន
ក្មេងជាងវ័យនោះមិនមែនជារឿងលំបាកនោះទេ ពួកគេគ្រាន់តែយកចិត្តទុកដាក់
ចំពោះទំលាប់ប្រចាំថ្ងៃរបស់ខ្លួនគឺអាចធ្វើឱ្យក្ដីស្រមៃក្លាយជាការពិត។



កោរពុកមាត់នឹងក្មេងជាងវ័យ ៥ ឆ្នាំ
យោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Northumbria នៃប្រទេស អង់គ្លេស បុរស
ដែលតែងតែកោរពុកមាត់ជាញឹកញាប់នឹងមើលទៅដូចក្មេងជាងវ័យដល់ទៅ ៥ ឆ្នាំបើធៀប
នឹងបុរសដែលទុកពុកមាត់ និងសក់កន្ទ្រីងកន្ទ្រើង ។ ជាងនេះទៅទៀត ការកោរពុកមាត់
ជាញឹកញាប់នឹងជួយឱ្យរាងកាយបញ្ចេញ collagen នៅលើផ្ទៃមុខ តាមរយៈនេះ វានឹងធ្វើ
ឱ្យស្បែកមុខមានភាពភ្លឺថ្លាជាងមុន។

បរិភោគតិចនឹងមានការចងចាំល្អ
តាមការពិសោធរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ អាលឺ្លម៉ង បានឱ្យដឹងថា នៅពេលបុរសកាត់
បន្ថយការបរិភោគអាហារដែលបង្កើនថាមពលច្រើននោះ វានឹងជួយកាត់បន្ថយការកើតជំងឺ
រលាកដំបៅ ដែលជាមូលហេតុនាំឱ្យការចងចាំត្រូវថយចុះ។ ក្រុមអ្នកវិទ្យាសាស្ដ្របានណែ
នាំថា ជារៀងរាល់ថ្ងៃ គួរតែកាត់បន្ថយការបញ្ចូលថាមពល ៣០% ទៅក្នុងរាងកាយ ប្រសិន
អ្នកមានទំលាប់បរិភោគ ២៥០០kcal ក្នុងមួយថ្ងៃ ពេលនេះ អ្នកគួរកាត់បន្ថយ ៧៥០kcal គឺ
ជាការសមស្រប។

គេងលក់ស្រួល ធ្វើឱ្យផ្ទៃមុខស្រសស្រាយ
ប្រសិនអ្នកគេងមិនបានគ្រប់គ្រាន់ក្នុងរយៈពេលយូរថ្ងៃនោះ ផ្ទៃមុខរបស់អ្នកនឹងមើលទៅ
ហាក់ដូចជាចាស់ជាងធម្មតា ព្រោះថា នៅពេលគេង គ្រាប់ភ្នែកនឹងធ្វើចលនាលឿន ដូច្នេះ
សាច់ដុំនៅជុំវិញភ្នែកនឹងមានឱកាស�ហាក់ប្រាណ� ប៉ុន្ដែបើអ្នកគេងមិនបានគ្រប់គ្រាន់នោះ
សាច់ដុំភ្នែកនឹងត្រូវស្វិត ជាលិទ្ធផលរង្វង់ភ្នែកនឹងមានជាំខ្មៅ។


ហាត់កីឡានឹងក្មេងជាងវ័យ ១០ ឆ្នាំ
ការហាត់កីឡាក្នុងរយៈពេល ៣ ម៉ោងជារៀងរាល់ថ្ងៃ នឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា
នឹងក្មេងជាងវ័យរហូតដល់ ១០ ឆ្នាំ។

អនាម័យមាត់ធ្មេញបានល្អនឹងធ្វើឱ្យខួរក្បាលឆ្លាតវៃជាងមុន
អ្នកមានជំងឺមាត់ធ្មេញយូរៗទៅនឹងធ្វើឱ្យដំបៅនានានៅលើរាងកាយមានភាពធ្ងន់ធ្ងរជាង
មុនបន្ទាប់មកវានឹងបណ្ដាលឱ្យមានផលវិបាកដល់ខួរក្បាល។ ដូច្នេះប្រសិនអ្នកសំអាត់មាត់
ធ្មេញបានល្អ អ្នកប្រាកដជាមានស្មារតិល្អ និងឆ្លាតវៃជាងមុន។

បេះដូងលោតយឺតនឹងមានអាយុវែង
បើចង់រស់បានយូរ អ្នកត្រូវតែមានបេះដូងប្រកបដោយសុខភាពរឹងមាំ ឈាមរត់យឺតប៉ុន្ដែ
មានប្រសិទ្ធិភាព។ អាយុកាលរបស់មនុស្សជាមធ្យមគឺស្មើនឹងចង្វាក់លោតរបស់បេះដូង ៣ ពាន់លានដង ដូច្នេះបើចង្វាក់បេះដូងលោតយឺតជាងនេះនោះ អាយុនឹងវែងជាងធម្មតា។

អារម្មណ៍ស្រើបស្រាលផ្នែកផ្លូវភេទ
នៅពេលអារម្មណ៍ផ្លូវភេទកើតឡើងវានឹងជំរុញឱ្យប្រដាប់ភេទឡើងរឹង។ យោងទៅតាមការ
ពិសោធមួយថ្មីៗនេះបានបង្ហាញថា បុរសដែលមានការរួមភេទចាប់ពី ១ ដងចុះក្រោមក្នុង
១ សប្ដាហ៍នោះកំរិតនៃការកើត ED (ការច្របូកច្របល់មុខងារប្រដាប់ភេទ) នឹងកើនឡើង
ទ្វេដង ខណៈដែលបុរសមានសកម្មភាពផ្លូវភេទ ៣ ដងឡើងទៅក្នុង ១ សប្ដាហ៍ នោះ
អាការៈ ED នឹងថយចុះ ៤ ដង។

ធាត់ហួសពេកនឹងចាស់ជាងអាយុដល់ទៅ ១០ ឆ្នាំ

កំរិត BMI គឺគួរតែស្ថិតនៅត្រឹមពី ២០ទៅ ២៥ ហើយប្រសិនបើហួសពីកំរិតនេះ វានឹងធ្វើឱ្យ
testosterone របស់បុរសត្រូវថយចុះដូចមនុស្សចាស់ជាងអាយុ ១០ ឆ្នាំ។

គេងច្រើនជាង ៧ ម៉ោង និងមិនលើសពី ៨ ម៉ោងនឹងរស់បានយូរ
បុរសដែលគេងបានតិចជាង ៧ ម៉ោងជារៀងរាល់ថ្ងៃ អាត្រាការស្លាប់មុនអាយុនឹងកើន
២៦% ប៉ុន្ដែបើគេងលើសពីរ ៨ ម៉ោងនោះការស្លាប់នឹងកើនឡើង ២៤%។

Vitamin A ទប់ស្កាត់ភាពជ្រីវជ្រួញជុំវិញភ្នែក
នៅពេលមានអាយុកាន់តែច្រើន ដំណើរការនៃកោសិការបស់រាងកាយក៏ធ្វើការយឺតជាងមុន ស្បែកនឹងខ្វះសារជាតិ collagen ប្រការនេះនឹងធ្វើឱ្យស្បែកកាន់តែស្ដើង ស្បែកនៅត្រង់រង្វង់
ភ្នែកគឺមានកំរាស់ ០,០២mm ដូច្នេះវាងាយនឹងជ្រួញ។ តាមការពិសោធថ្មីៗនេះបានបង្ហាញ
ថា vitamin A មានប្រសិទ្ធិភាពក្នុងការបង្កើត collgen ដែលមានលទ្ធភាពទប់ស្កាត់នឹងភាព
ជ្រីវជ្រួញយ៉ាងមានប្រសិទ្ធិភាព។

អ្នកស្រែចំការរស់បានយូរជាងអ្នកផ្សារ
ការស្រាវជ្រាវរបស់សកលវិទ្យាល័យ Chicago របស់ អាមេរិក បានឱ្យដឹងថា អាត្រានៃអ្នក
ធ្វើស្រែចំការរស់ដល់អាយុ ១០០ ឆ្នាំគឺមានច្រើនជាងទ្វេដងបើធៀបនឹងអ្នករស់នៅក្នុងក្រុង។

បរិភោគបន្លែផ្លែឈើ សាច់ចំឡកនឹងធ្វើឱ្យសាច់ដុំរីកចំរើន

នៅពេលសាច់ដុំរីកចំរើន រូបរាងរបស់បុរសនឹងដូចជាក្មេងជាងមួយកំរិត។ ការបរិភោគ
បន្លែស្រស់នឹងជួយជំរុញឱ្យការប្រមូល ប្រូតេអ៊ីន ល្អៗសម្រាប់បំប៉នសាច់ដុំប្រព្រឹតទៅបាន
រលូន។ ក្រៅពីនេះ ការបរិភោគបន្លែផ្លែឈើច្រើនក៏ជួយទប់ស្កាត់អាការៈពុកឆ្អឹងផងដែរ។

សក់ក្បាលមានរបៀបសមរម្យនឹងមើលទៅក្មេងជាងវ័យ
នៅពេលបុរសឈានចូលដល់វ័យកណ្ដាល ការជ្រុះសក់នឹងកាន់តែកើនឡើង។ ក្នុងដំណាក់
កាលដំបូងនៃការជ្រុះសក់ បុរសទាំងឡាយគួរតែកាត់សក់ឱ្យខ្លីបន្ដិចនោះនឹងមានសភាព
ដូចជាក្រាស់ជាងមុន និងហាក់ដូចជាក្មេងជាងវ័យ ប៉ុន្ដែ ប្រសិនទុកសក់វែង យើងមើលទៅ
ហាក់ដូចជាសក់នោះស្ដើង និងមើលឃើញស្បែកក្បាល៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

Tags: healthfoodbeautifulyoungboyhow to be youngercollagen