ជម្ងឺផ្លូវចិត្តគឺជាជម្ងឺមួយដែលត្រូវបានគេចាត់ទុកថាស្ថិតក្នុងប្រភេទនៃជម្ងឺវិកល ថ្វីបើជម្ងឺផ្លូវចិត្ត
មានលក្ខណៈស្រាលជាងគេ ប៉ុន្តែវាបង្កផលលំបាកយ៉ាងខ្លាំងដល់អ្នកជម្ងឺ ហើយមានករណីខ្លះ
អ្នកជម្ងឺឈានដល់ការសម្លាប់ខ្លួនដោយសារតែគិតថា ខ្លួនគ្មានសមត្ថភាពធ្វើអ្វីដែលខ្លួនចង់
សូម្បីតែការងារដែលខ្លួនធ្លាប់ធ្វើពីមុន។
រោគសញ្ញាដំបូងនៃជម្ងឺផ្លូវចិត្ត មានដូចជា ឆាប់អស់កម្លាំង ពិបាកផ្ដោតអារម្មណ៍ធ្វើការ ហូបមិន
ឆ្ងាញ់ គេងមិនស្កប់។ ប្រសិនមិនបានព្យាបាលទាន់ពេល ជម្ងឺនេះនឹងវិវត្តទៅជាធ្ងន់ធ្ងរ ហើយ
រោគសញ្ញាមានដូចជា អ្នកជម្ងឺតែងរអ៊ូថាពិបាកទ្រាំ និងអស់កម្លាំងខ្លាំង បន្ទាប់ពីការប្រឹងប្រែង
គិត ឬការបញ្ចេញកម្លាំងកាយយ៉ាងតិចតួច។
ជម្ងឺនេះក៏បណ្ដាលឱ្យឈឺចាប់ស្ទើរគ្រប់សាច់ដុំក្នុងរាងកាយដោយមិនដឹងមូលហេតុ សមត្ថភាព
ធ្វើការថយចុះបំផុត វិលមុខ ពិបាកអត់ធ្មត់ មិនអាចទ្រាំបាននៅពេលត្រូវរង់ចាំអ្វីមួយ ងាយរំជើប
រំជួល ឆាប់ខឹង ឆាប់ប្រតិកម្មជ្រុល។
នៅពេលមានបំណងធ្វើកិច្ចការអ្វីមួយ អ្នកជម្ងឺចង់ធ្វើភ្លាមៗឱ្យទាន់ចិត្ត ប៉ុន្តែ ដោយសារងាយ
ធុញទ្រាន់ និងអស់កម្លាំង ពួកគេភាគច្រើនតែងបោះបង់ចោលពាក់កណ្ដាលទី។ ជាងនេះ អ្នក
ជម្ងឺផ្លូវចិត្ត ក៏ងាយនឹងរំភើប ទន់ចិត្ត ងាយយំ ព្រួយចិត្ត បាត់បង់ម្ចាស់ការផងដែរ។
អាការៈឈឺក្បាលរបស់អ្នកជម្ងឺផ្លូវចិត្ត មានលក្ខណៈដោយឡែកបន្តិច ពោលគឺ ឈឺងុំរាលដាល
ពេញក្បាល ដូចទៅនឹងគេពាក់មួក ចងរឹតដោយកន្សែង ការឈឺក្បាលនេះនឹងកើនឡើងខ្លាំង
នៅពេលផ្ដោតអារម្មណ៍គិត ព្រួយភ័យ ដោយមានរួមផ្សំទាំងអាការៈវិលមុខ ភ័នភាំង។
ចំណែកការគេងរបស់អ្នកជម្ងឺផ្លូវចិត្ត គឺ ពួកគេពិបាកគេងលក់ និងគេងមិនបានស្កប់ស្កល់ ចេះ
តែយល់សពរវើរវាយ ងាយភ្ញាក់ ហើយបើភ្ញាក់គឺពិបាកនឹងគេងឡើងវិញ។ ជួនកាល អ្នកជម្ងឺ
គេងមិនលក់ពេញមួយយប់។ ប្រសិនបញ្ហាដំណេកចេះតែអូសបន្លាយ គេតែងឃើញអ្នកជម្ងឺ
មានភ្នែករូងជ្រៅជាំខ្មៅត្រង់រង្វង់ភ្នេក។ ពេកក្រោកពីព្រលឹម អ្នកជម្ងឺតែងតែអស់កម្លាំង ស្ងាប
ញឹកញាប់។
ការចងចាំរបស់អ្នកជម្ងឺផ្លូវចិត្ត ថយចុះគួរឱ្យកត់សម្គាល់ សូម្បីតែរឿងរាវដែលទើបតែកន្លងទៅ
ថ្មីៗ។ អ្នកជម្ងឺពិបាកទទួលយកបទពិសោធថ្មីការសិក្សា និងការងារ ត្រូវអន់ថយច្រើន។
ច្របូកច្របល់ផ្នែកសរសៃប្រសាទ ដូចជា ឆាប់ភ័យ បេះដូងលោតញាប់ និងខ្លាំងៗ ពិបាកដក
ដង្ហើម បែកញើសស្អឹត ហើយជួនកាលរាងកាយឡើងកំដៅខ្លាំង ឬត្រជាក់ខ្លាំង ញ័រដៃជើង ញ័រ
ត្របកភ្នែក សកម្មភាព និងសមត្ថភាពផ្លូវភេទថយចុះ ហើយបើស្ដ្រីវិញ គឺមានរដូវមិនទៀងទាត់។
ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួន ជួយដល់ការព្យាបាលជម្ងឺផ្លូវចិត្ត ៖
១. ការហូបចុក
-ចេកទំ ៖ ចូរចេកទំ ២ផ្លែនៅពេលព្រឹក ពេលពោះកំពុងឃ្លានបន្តិច។
-ល្ហុងទុំ ៖ ចូរហូបល្ហុង ១ចំណិតធំនៅពេលថ្ងៃរសៀល ពេលពោះកំពុងឃ្លានបន្តិច។
-ទឹកក្រូចពោធិសាត់ ៖ នេះគឺជាភេសជ្ជៈដែលមានជាតិបំប៉ន និងវីតាមីន សេ ច្រើន។ រាល់ព្រឹក
ចូរហូបទឹកក្រូចពោធិសាត់ ២ផ្លែ ដែលលាយជាមួយទឹកឃ្មុំចំនួន ២ស្លាបព្រា។
-សៅម៉ៅព្រៃ ៖ អ្នកអាចយកវ័ល៍នេះមកហាលស្ងួត រួចចិញ្រាំ ហើយយក ពី ៨ទៅ១៦ក្រាម
មកដាំទឹកហូបរាល់ថ្ងៃ ឱ្យបានពី ១០ទៅ១៥ថ្ងៃ។ ក្រៅពីនេះ អ្នកក៏អាចយកស្លឹកមន ២០ក្រាម
លាយនិងបណ្ដូលគ្រាប់ឈូក ២ក្រាម ដាំទឹកហូបរាល់ថ្ងៃ ល្អបំផុតគឺហូបមុនពេលចូលគេង។
យ៉ាងណាក៏ដោយ នៅពេលអ្នកមានបញ្ហាពិបាកគេង ដំបូង ត្រូវតែរកឱ្យឃើញថា បញ្ហានេះ
កើតឡើងពីមូលហេតុណាខ្លះឱ្យប្រាកដ មុននឹងប្រើថ្នាំ។
២. ការគេង
នៅពេលគេង អ្នកជម្ងឺត្រូវបិទភ្លើងទាំងអស់។
៣. កម្សាន្ត
ល្អបំផុត អ្នកជម្ងឺគួរធ្វើអារម្មណ៍ឱ្យសប្បាយ ដោយការស្ដាប់ចម្រៀង ថែទាំសួនផ្កា។ល។
៤. ហាត់ប្រាណឱ្យបានទៀងទាត់
រាល់ព្រឹកគួរហាត់ប្រាណដោយដើរយឺត និងលឿនចំនួន ៤៥នាទី ឬហាត់នៅនឹងកន្លែង ដោយ
លើកដៃ លើកជើង កាច់ចង្កេះ ពត់ខ្នង ។ល។ ឱ្យបាន ១៥នាទី៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Truthnhealth/VNEX