ប្រមុខការទូតរបស់សហរដ្ឋអាមេរិក Hillary Clintonបានធ្វើអោយមានការភ្ញាក់ផ្ញើលមួយក្នុង សប្តាហ៍នេះនៅពេលដែលលោកស្រីបានឃើញបុរសម្នាក់បានរត់កាត់ពីលោកស្រីដោយបាន កាន់ភ្នក់ភ្លើងនឹងស្លៀកពាក់ជាមនុស្សព្រៃនៅក្នុងរដ្ឋ ហាវៃ (Hawaii)ក្នុងពេល ដែលលោកស្រី កំពុងពិភាក្សាការងារជាមួយនឹងអ្នកដឹកនាំទីក្រុងហុង កុងគឺលោកTsang។
ភ្លាមៗនោះលោកស្រីបានទះដៃ ហើយអស់សំណើចយ៉ាងខ្លាំង នៅពេលដែលបានឃើញបុរស ម្នាក់នោះរត់កាត់លោកស្រីក្នុងស្ថានភាពបែបនោះ។
លោកស្រីបាននិយាយទៅកាន់អ្នកថតរូបថា "វាពិតជាអស្ចារ្យ, ខ្ញុំសង្ឃឹមថាអ្នកបានថតវា។"
ខាងក្រោមនេះគឺជាវីដេអូ៖
ដោយ
វឌ្ឍនា