CamNews

យល់ដឹង 

លោក​ស្រី ហ៊ីលឡារី គ្លីនតុន ចំណាយ ២០ម៉ឺន​ដុល្លារ ​ទៅ​លើ​សម្លៀក​បំពាក់ ពេល​ឃោសនា​រក​សំឡេង​ឆ្នោត

(វ៉ាស៊ីនតោន)៖ នៅក្នុងយុទ្ធនាការប្រកួតប្រជែង ស្វែងរកសំឡេងគាំទ្រ នៅក្នុងគណបក្សប្រជាធិបតេយ្យ បេក្ខជនប្រធានាធិបតីនាំមុខ របស់បក្សនិងសហរដ្ឋអាមេរិក ទាំងមូលលោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានសារព័ត៌មាន ក្នុងស្រុកលើកឡើងថា លោកបានចំណាយប្រាក់ផ្ទាល់ខ្លួន ២០០,០០០ដុល្លារ ទៅហើយ គ្រាន់តែទៅលើសម្លៀកបំពាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ​មុននេះបន្តិច ដោយ សារ​​ព័ត៌មាន​អនឡាញ អាមេរិក នាព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។

បច្ចុប្បន្ននេះ លោកស្រី គ្លីនតុន បានទទួលសំឡេងគាំទ្រ គ្រប់គ្រាន់ហើយ នៅក្នុងការក្លាយជាបេក្ខភាព តែមួយគត់តំណាងគណបក្សប្រជាធិបតេយ្យ ដើម្បីទៅប្រកួតប្រជែង នៅក្នុងការបោះឆ្នោតធំ ដែលនឹង ប្រព្រឹត្តទៅនាអំឡុង​ដើមខែវិច្ឆិកាខាងមុខនេះ។ ចង់ដឹងថា តើលោក ដូណាល់ ត្រាំភ៍ មកពីគណបក្ស សាធារណរដ្ឋ និងលោកស្រី គ្លីនតុន បុគ្គលណានឹងក្លាយជាប្រធានាធិបតីទី ៤៥ របស់អាមេរិកនោះ​ សូមរងចាំតាមដានទាំងអស់គ្នា៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង