ប៉ារីស ប្រទេស បារាំង ៖ ក្រុមស្រាវជ្រាវ កាលពីថ្ងៃច័ន្ទ ទី ២០ តុលាកន្លងទៅនេះ អោយដឹងថា ស្រ្តីដែល បានប៉ះពាល់សារជាតិពុលកម្រិតខ្ពស់ តួយ៉ាង ជាតិពុល ចេញពីការកកស្ទះចរាចរណ៍ អំឡុងពេលដែល ស្រ្តីខ្លួនឯងផ្ទាល់ ពរពោះក្នុងត្រីមាសទី ២ នោះ វាពិតជាបង្កជាហានភ័យ កម្រិត ខ្ពស់ នៅពេលផ្តល់កំ ណើត ពោល សួតកូនក្នុងផ្ទៃ បានចុះខ្សោយជាខ្លាំង ។
សេចក្តីរាយការណ៍ ពីគេហទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia អោយដឹងថា របកគំហើញខាង លើនេះ អាចគូសបញ្ជាក់ជាផ្លូវការ បន្ទាប់ពីមានការសិក្សារយៈពេលវែង ដោយក្រុមស៊ើបអង្កេត ពោល ធ្វើការសិក្សាទៅលើ សំណាកគម្រូ ស្រ្តីពរពោះ ទាំង ១២៩៥ នាក់ ដែលបានទៅពិនិត្យសុខភាពនៅឯ ទី ក្រុង Sabadell ទីក្រុង Catalonia និងទីក្រុង Gipuzkoa ភាគខាងជើង ឆៀងខាងកើត តំបន់ Basque ប្រ ទេសអេស្ប៉ាញ ។
គួរបញ្ជាក់ថា ក្រុមស្រាវជ្រាវ បានធ្វើការវាស់វែង ដោយផ្អែកទៅលើ សារ ជាតិពុល ចរាចរណ៍ពីរនោះគឺ benzene និង nitrous dioxide នៅតំបន់រស់នៅ របស់ស្រ្តីភេទជា ម្តាយពរពោះ បេក្ខភាពសំណាកគម្រូ ខាងលើ ទៅតាមពេលវេលាខុសៗប្លែកពីគ្នា អំឡុងពេលដែល ពួកគាត់ ពរពោះ ៩ ខែ ១០ ថ្ងៃ ។ ពួកគេ បានប្រើប្រាស់ទិន្នន័យទាំងនេះ ក្នុងការគូសវាស់ ឡើងនូវផលប៉ះពាល់របស់ពួកគេ ផ្ទាល់តែម្តង ។ ទិន្ន ន័យទាំងនេះ កើតចេញអំពី គណនីបុគ្គលនីមួយៗ ដែល មានភាពខុសគ្នាដូចជា ភូមិសាស្រ្ត អាកាស ធាតុ ដង់ស៊ីតេប្រជាជន និង ថេរវលាជាដើម ។
នៅពេលដែល កុមារឈានដល់វ័យ ៤ ឆ្នាំកន្លះ គិលានុបដ្ឋា បានធ្វើការពិសោធន៍ ដោយចាប់វាស់វែងពី សមត្ថភាពសួតរបស់ពួកគេ ជាមួយនឹងម៉ាស៊ីនម្យ៉ាងដែលគេ អាចហៅបានថា spirometer "ឧបករណ៍ សម្រាប់ស្ទង់កម្លាំងសួត" ។ ទិន្នន័យជារួម ធ្វើការសិក្សាទៅលើក្មេង ៦២០ នាក់ ដោយនៅក្នុងនោះ ភាគ ច្រើនកម្លាំងសួតរបស់ពួកគេចុះខ្សោយជាខ្លាំង ពោល មិនអាចផ្លុំអោយបានត្រឹមត្រូវ តាមលក្ខណៈស្តង់ ដាចូលទៅក្នុងឧបករណ៍ spirometer បានល្អនោះទេ ។
របាយការណ៍ គូសបញ្ជាក់ បន្ទាប់ពីមានការសិក្សា ស្រាវជ្រាវអោយដឹងថាក្មេងដែលកើតចេញពីផ្ទៃម្តាយ ធ្លាប់មានផលប៉ះពាល់ជាមួយនឹងជាតិពុល benzene កម្រិតខ្ពស់ អំឡុងពេលដែលពួកគេពរពោះចន្លោះ ខែទី ៤ ទៅខែទី ៦ នោះ ២២ % គឺសួតកូនៗរបស់ពួកគេ មានសភាពចុះអន់ខ្សោយ ខណៈផលប៉ះពាល់ សារជាតិពុល nitrous oxide កម្រិតខ្ពស់ដូចគ្នា ហានិភ័យ នៃកម្លាំងសួតចុះអន់ខ្សោយ នៃកូនមានដល់ ទៅ ៣០ ភាគរយ ។
យ៉ាងណាមិញ សេចក្តីរាយការណ៍ អោយដឹងថា ក្រុមតាមដានស៊ើបអង្កេត និង ស្រាវជ្រាវលើកនេះ គឺ មានការដឹកនាំដោយ Eva Morales នៅឯមជ្ឈមណ្ឌលស្រាវជ្រាវរោគរាតត្បាយ ប្រចាំទីក្រុង Barcelona ប្រទេស អេស្ប៉ាញ Barcelona ' s Centre for Research in Environmental Epidemiology (CREAL) ដោយនៅក្នុងនោះ ពួកគេមានជំនឿជាក់ អោយដឹងថា ជាក្រុមដំបូងដែលបានពាំនាំមកនូវព័ត៌លម្អិតស្តី អំពីផលប៉ះពាល់រយៈពេលវែង ទៅសុខភាព សួតក្មេងៗ កើតចេញពីការបំពុលបរិយាកាស ។
ដោយឡែក មជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្រ្ត ចក្រភពអង់គេ្លស បានដកស្រង់សម្តី Shaheen សាស្ត្រា ចារ្យជំនាញខាងរោគរាតត្បាត ពី ទីក្រុង ឡុងដ៏ អោយដឹងថា លទ្ធផល ស្តែងអោយឃើញជាក់ស្តែង ខណៈជាការត្រួសត្រាយផ្លូវ អោយមាន ការ គិតគូរឡើងវិញ ក្នុងការកាត់បន្ថយ ការបំពុល បរិយាកាស គោលបំណងលើកកំពស់ សុខភាព សារធារណ ក៏ដូចជា សុខភាពកម្លាំងសួត ផ្ទាល់តែម្តង សម្រាប់ មនុស្សជំនាន់ក្រោយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia