CamNews

កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស អាស៊ានពិភាក្សាពី បញ្ហាអ្វីខ្លះ?

កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស អាស៊ាន លើកទី ៤៤ ទើបត្រូវបានចាប់
ផ្ដើមនៅកើ Bali នៃប្រទេស ឥណ្ដូនេស៊ី ។


តាមគម្រោង ក្រុមរដ្ឋមន្ដ្រីនឹងធ្វើការពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារនៃរបៀបវិរៈរបស់
កិច្ចប្រជុំកំពូល អាស៊ាន លើកទី ១៩ (ASEAN-19) និងកិច្ចប្រជុំផ្សេងៗដែលទាក់ទឹន។

របៀបវិរៈនៃកិច្ចប្រជុំដែលក្រុមរដ្ឋមន្ដ្រីការបរទេសនឹងត្រូវដាក់ជូនមេដឹកនាំជាន់ខ្ពស់រួមមាន
ប្រធានបទសំខាន់ៗដូចជា កសាងសហគមន៍ អាស៊ាន ដោយបីចំនុចសំខាន់ៗ សហគមន៍
អាស៊ាន ក្នុងសហគមន៍ពិភពលោក និងបញ្ហាពិភពលោក តំបន់ដែលមានការយកចិត្តទុក
ដាក់រួមដូចជាជំរុញឱ្យមានការពិភាក្សាលើការបង្កើតកិច្ចព្រមព្រៀងក្នុងតំបន់គ្មានអាវុធ
នុយក្លេអែរ អាស៊ីអាគ្នេហ៍។

ក្រៅពីនេះ ក៏មានបញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព និងសហប្រតិបត្តិការក្នុងតំបន់ អាស៊ី
អាគ្នេហ៍ (Treaty of Amity and Cooperation in Southeast Asia ) ,កិច្ចប្រជុំស្ដីពីសមុទ្រក្នុង
តំបន់ អាស៊ាន, បញ្ហាសហការលើផ្ទៃសមុទ្រ និងអនុវត្តសេចក្ដីប្រកាសរបស់ភាគីនានាអំពី
ច្បាប់សម្រាប់សមុទ្រចិនខាងត្បូង , ស្ថានភាពនៃការអនុវត្តទិសដៅកងសាងសហគមន៍
អាស៊ាន ក្នុងឆ្នាំ ២០១១ , ការតភ្ជាប់ អាស៊ាន , គោនយោបាយ វីហ្សា អាស៊ាន តែមួយ និង
ទំនាក់ទំនងរវាង អាស៊ាន ជាមួយដៃគូបរទេសនានា ។ល។

ក្នុងចំណោមបញ្ហាធំៗសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេសលើកនេះ បញ្ហាវិវាទនៅក្នុង
សមុទ្រចិនខាងត្បូងក៏នឹងត្រូវបានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ ttvn

Tags: indonesiaaseanissuesasean​foreignministerbalisoutheast asia