CamNews

កីឡាអន្តរជាតិ 

ក្រុមបាល់ទាត់អង់គ្លេស និង សេប៊ីយ៉ា ត្រូវបានពិន័យដោយសម្ព័ន្ធ Uefa


សម្ព័ន្ធ Uefa បានពិន័យសមាគមន៍បាល់ទាត់ អង់គ្លេស (FA) និង សេប៊ីយ៉ា (FSS) កាលពី
ល្ងាចថ្ងៃអង្គារ ឲ្យបិទការប្រកួតចំនួន ២១ប្រកួត។    សមាគមន៍ទាំងពីរនេះត្រូវបានពិន័យ
ដោយសារតែជំលោះរវាងក្រុមទាំងពីរ ក្នុងព្រឹត្តិការណ៍ 2013 Uefa European Under-21
Championship។

នៅពេលបញ្ចប់ការប្រកួតដែល ក្រុមអង់គ្លេសបានយកឈ្នះ ក្រុមសេប៊ីយ៉ា ដោយបញ្ចូលទី
1-0។ បន្ទាប់មក ក្រុមអ្នកគាំទ្រ សេប៊ីយ៉ា  បានគប់គ្រាប់កាំជ្រួចចូលទីលានប្រកួតដាក់ក្រុម
កីឡាករអង់គ្លេស។   កីឡាករអងគ្លេស ក៏សំដែងអកប្បកិរិយាដែលប្រកាន់ពូជសាសន៍មក
លើក្រុមសេប៊ីយ៉ា ដែលបង្ករឲ្យមានជំលោះ។

អ្នកគ្រប់គ្រងទូទៅរបស់សមាគមន៍ FA      របស់អង់គ្លេសបានបដិសេធនឹងការពិន័យរបស់
Uefaដោយបាននិយាយថា    “កីឡាករអង់គ្លេសមានសិទ្ធសំដែងអកប្បកិរិយារើសអើងលើ
ក្រុមសេប៊ីយ៉ា  នៅពេលដែលអ្នកគាំទ្រ ក្រុមសេប៊ីយ៉ា បានគប់កាំជ្រួចមកលើកីឡាកររបស់
ខ្លួន”។

ករណីនេះនឹងត្រូវពិភាក្សា នៅក្នុងកិច្ចប្រជុំសាមញ្ញរបស់    Uefa Control និង Disciplinary
Body នៅថ្ងែ ២២ វិច្ឆិការខាងមុខនេះ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.


Tags: argument football