CamNews

រូបថតសិចរបស់មន្ដ្រីចិន ពីរសន្លឹកទៀត ត្រូវបានបង្ហោះ លើអ៊ីនធើរណែត

បន្ទាប់ពីវីដេអូ និងរូបសិចទាក់ទឹនមន្ដ្រីចិន ដែលត្រូវបានគេបង្ហោះ ថ្មីៗនេះក៏លេចចេញនូវរូប
ថតសិចចំនួន ២សន្លឹកទៀត របស់មន្ដ្រីអនុវត្តច្បាប់នៃក្រុង Chongqing ប្រទេសចិន។

នៅក្នុងរូបថតនេះ គេឃើញមានបុរសម្នាក់ស្លៀកឯកសណ្ឋានជាមន្ដ្រីអនុវត្តច្បាប់របស់ចិន កំពុង
រីករាយនៅក្នុងបន្ទប់ ជាមួយនឹងនារីម្នាក់ដែលស្ថិតក្នុងភាពស្ទើរតែអាក្រាតទាំងស្រុង។

រូបថតខាងលើនេះ ត្រូវបានគេបង្ហោះលើអ៊ីនធើរណែត កាលពីថ្ងៃទី ២ធ្នូ ដោយមានដាក់ចំណង
ជើងថា "បណ្ដារូបមិនច្បាស់របស់មន្ដ្រីអនុវត្តច្បាប់ម្នាក់ នៅ Fuling". ភ្លាមនោះ ក្រុមអ្នកប្រើប្រាស់
អ៊ីនធើរណែតក៏បានចាប់ផ្ដើមស្វែងរកមុខមាត់ពិតរបស់អ្នកដែលនៅក្នុងរូបថតនោះ ហើយក៏បាន
ដឹងថា នោះគឺ លោក Wu Hong ។ នៅចំពោះបញ្ហានេះ មន្ដ្រីរដ្ឋាភិបាលខណ្ឌបានធ្វើការបដិសេធ
ដោយថ្លែងថា ​ក្នុងជួរមន្ដ្រីខណ្ឌ ពុំមានមន្ដ្រីណាម្នាក់មានឈ្មោះដូចនេះទេ។


ទោះជាយ៉ាងនេះក្ដី យោងតាម China Daily ក្នុងថ្ងៃទី ៤ធ្នូ ក្រុមសមត្ថកិច្ច Fuling បានធ្វើការស្រាវ
ជ្រាវ ហើយក្រោយមកក៏បានអះអាងដូចទៅនឹងការយល់ឃើញរបស់សាធារណជន។


ម្ចាស់គណនីដែលបានបង្ហោះរូបថតនេះ បានសរសេរថា កាលពីពីរឆ្នាំមុន ខ្លួនរើសបានអង្គចងចាំ
មួយដែលមានរូបថតទាំងនេះ។

សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មានរឿងអាស្រូវទាក់ទឹននឹងផ្លូវភេទ និងស្នេហា ដល់ទៅ
៤ករណីដែលជាប់ពាក់ព័ន្ធនឹងមន្ដ្រីចិន ត្រូវបានគេបើកកកាយ។ ដំបូងគឺករណី វីដេអូសិចរបស់ លោក
អគ្គលេខាខណ្ឌ Beibei ខាងជើងរបស់ក្រុង Chongqing ជាមួយស្រីស្នេហ៍វ័យ ១៨ឆ្នាំ ។ ទីពីរគឺ លោក
Shan Zengde អគ្គនាយករងរបស់មន្ទីរកសិកម្មរបស់ខេត្រ Shandong ត្រូវបានស្រាវជ្រាវរកឃើញថា បានផ្ញើសំបុត្រទៅកាន់ស្រីស្នេហ៍របស់ខ្លួន ដោយសន្យាថានឹងលែងប្រពន្ធ។


មកដល់ថ្ងៃទី ៣ធ្នូ ដល់វេនសមាជិកសភាជាតិ និងជាអគ្គនាយកក្រុមហ៊ុនរដ្ឋមួយនៅខេត្រ Heilongjiang
ត្រូវបណ្ដេញចេញពីតំណែង ដោយសារតែបានចាប់រំលោភស្ដ្រីអ្នកយកព័ត៌មានម្នាក់ដែលកំពុងមានផ្ទៃ
ពោះ ៧ខែ។ សាធារណជនជាច្រើនរំពឹងថា នឹងមានករណីស្រដៀងគ្នានេះជាច្រើនទៀត ត្រូវបានគេវែក
មុខ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

Tags: Chinese officials sex photo