CamNews

ព័ត៌មានអន្តរជាតិ 

ទាំងប្រជាពលរដ្ឋ ទាំងអ្នកកាសែត ឈឺក្បាល ធីងធោង ចង់សន្លប់គ្រប់គ្នា ក្រោយប៉ូលីស ដុតបំផ្លាញ កញ្ឆា ៣,៣ តោន

ព័ត៌មានអន្តរជាតិ ៖ ក្រុមប្រជាពលរដ្ឋ ក៏ដូចជា ក្រុមអ្នកកាសែត បានទទួលរងនូវអាការ ឈឺក្បាលជាបន្ត បន្ទាប់ ក្រោយទទួលរងនូវឥទ្ធិពលនៃផ្សែងកញ្ឆា ចំនួន ៣,៣ តោន ត្រូវបានដុតបំផ្លាញដោយមន្រ្តីប៉ូលីស នៅឯការិយាល័យ ភាគខាងជើង ទីក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី អំឡុងថ្ងៃពុធ កន្លងទៅនេះ ។

របាយការណ៍ ពីទំព័រ Kompas.com ធ្វើសេចក្តីរាយការណ៍អោយដឹងថា​ ៖ផ្សែងដុតកម្ទេចកញ្ឆាទ្រង់ទ្រាយ ធំលើកនេះ ត្រូវបានគេមើលឃើញថា សាយភាពពីទីវាលដុត ទៅជុំវិញ ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅក្នុង តំបន់នោះ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមមន្រ្តីប៉ូលីស ពាក់ម៉ាស់មុខការពារផ្សែងដោយ ឡែកពលរដ្ឋក្នុងស្រុក ក៏ដូចជា ក្រុមអ្នកយកព័ត៌មាន នៅកម្មវិធី   ដុតកញ្ឆាចោល  ខាងលើ  ដែលពុំបាន ពាក់ម៉ាស់មុខការពារផ្សែងនោះ អោយដឹងថា ៖ ជាការពិត ខ្ញុំបាទ ចាប់ផ្តើម  មានអារម្មណ៍ថា វិលមុខ និង ឈឺក្បាលភ្លាមៗ បន្ទាប់ពីបានស្រូបផ្សែងដុតកញ្ឆាទាំងនោះ ។


ពលរដ្ឋក្នុងស្រុក ម្នាក់នេះ មានឈ្មោះថា Deden នោះ បន្តអោយដឹងថា ក្លិន  មុតខ្លាំង នៃ  ផ្សែងដុតកញ្ឆា ទាំងនោះ ពិតជាខ្លាំងណាស់ ពោល វាបានធ្វើអោយខ្ញុំបាទ មានអារម្មណ៍ ធីងធោងមួយរំពេច ។ ភ្លាមៗនា វិនាទី មន្រ្តីប៉ូលីសចាប់ផ្តើមដុតបំផ្លាញ ផ្សែង   ខ្មួរ ខ្មាញ់ ក៏បានហុយឡើង និងកម្លាំងខ្យល់បកខ្លាំង ក៏ ធ្វើ អោយ សាយភាពទូទាំងតំបន់ខាងលើតែម្តង ។

បន្ថែមពីលើនេះ មន្រ្តីប៉ូលីស ក៏បាន  ធ្វើការ  ដុត បំផ្លាញចោលដូចគ្នាដែរ នូវប្រភេទថ្នាំញៀន ចំនួន ១,៨ គីឡូក្រាម រួមមាន crystal methamphetamine និង ថ្នាំគ្រាប់ ecstasy ២,៥៣៨ គ្រាប់ ។ គួររំឮកថា ករណី ដុតបំផ្លាញសារធាតុញៀនខុសច្បាប់ទាំងនេះ មានជាការចូលរួមធ្វើសាក្សី ពីសំណាក់ មន្រ្តីមួយចំនួនមក ពីក្រុង Jakarta ភាគខាងលិច ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501