Barca ត្រូវការជ័យជំនះ ដើម្បីដាក់សម្ពាធទៅលើក បណ្ដាក្រុមដែលប្រជែងដណ្ដើមពានរង្វាន់
La Liga រួមទាំង នៅ Premier League ផងដែរ ហើយ គ្រូបង្វឹក Tata Martino និងកូនសិស្ស មិន
មានការលំបាក ក្នុងការយកឈ្នះ Celta Vigo ។
នាទី ទី ៦ Messi បញ្ជូនបាល់កាត់ឱ្យ Sanchez ដើម្បីអូសបាល់ចូលក្នុងតំបន់ទំនេរ ចន្លោះខ្សែ
ការពារ និងខ្សែបម្រើឆ្វេង របស់ Celta Vigo ហើយសកម្មភាពរបស់កីឡាករជនជាតិ Chile រូបនេះ
បានបង្កភាពងាយស្រួល ដើម្បីឱ្យ Neymar ស៊ុតបញ្ចូលទី បានសម្រេច។ បន្ទាប់ពីរកបាន ១គ្រាប់
ដំបូងគេ ក្រុម Barca ចាប់ផ្ដើមលេងយឺតៗ រង់ចាំឱកាស វាយលុក នៅពេល Celta Vigo ភ្លេចខ្លួន។
នាទី ទី ៣០ Barca រកបាន ១គ្រាប់ទៀត ទៅតាមអ្វីដែលពួកគេទទឹងរង់ចាំ។ កំពុងតែគ្រប់គ្រង
បាល់ Iniesta ភ្លាមនោះក៏បានបញ្ជូនកាត់មកឱ្យ Messi នៅចន្លោះ ខ្សែការពារ និងខ្សែបម្រើរបស់
Celta Vigo ស្រដៀងនឹងគ្រាប់ទី ១ ។ ក្នុងល្បឿនអូសបាល់ដ៏លឿន កំពូលតារាបាល់ទាត់ជនជាតិ
អាហ្សង់ទីនរូបនេះ បញ្ឆោតអ្នកចាំទី Yoel បានសម្រេច ដោយស៊ុតបំប៉ើងទី ជួយឱ្យ Barca នាំមុខ
២-០ ។
អ្នកចាំទី Valdes ត្រូវចាកចេញពីការប្រកួត នៅនាទី ទី ២៤ ដោយសាររបួស ប៉ុន្ដែ Pinto ដែលចូល
មកជំនួស លេងបានល្អ។ ចុងតង់ទី ១ និងដើមតង់ទី ២ Pinto ត្រូវចំណាយកម្លាំងច្រើន នៅពេល
Celta Vigo វាយលុកជាច្រើនលើក។ ក្នុងនោះ នាទី ទី ៥៣ Pinto បំបែកគ្រាប់បាល់ចំនួន ២លើក
ខណៈ Fernandez និង Mina មានឱកាសស៊ុតម្នាក់ម្ដងៗ នៅក្បែរទី។
នាទី ទី ៦៧ ដោយការប្ដេជ្ញាខ្ពស់ Neymar បានបញ្ចប់ក្ដីសង្ឃឹមរបស់ Celta Vigo ក្នុងការវាយលុក
ខ្លាំងក្លាមួយរបស់ Barca ។ Neymar ស៊ុតបញ្ចូលទី ១គ្រាប់ទៀត ជួយឱ្យ Barca ឈ្នះ Celta Vigo
៣-០ ។ ជ័យជំនះនេះ របស់ Barca កាន់តែធ្វើឱ្យ Real Madrid ត្រូវបាក់មុខ បន្ទាប់ពីបានចាញ់
“មហាសង្គ្រាម” រវាង Barca និង Real Madrid ខណៈ Ronaldo និងក្រុមរបស់ខ្លួន ត្រូវចាញ់ Sevilla
១-២ ក្នុងក្របខណ្ឌ La Liga ដូចគ្នា។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail/Youtube