នៅក្នុងអាគារសំរាប់ជួលមួយក្នុងទីក្រុង Xixiang ស្រុក Baoan ខេត្ត Shenzhen ប្រទេសចិន
ស្រ្តីម្នាក់មានរូបរាងស្គមស្គាំង ហាក់មានជំងឺសំរាកនៅលើគ្រែ មានទឹកមុខស្លេកស្លាំង ខ្លួន
ប្រាណញ័រចំប្រប់ ភ្នែកសំលឹងមើលទៅលើរនងផ្ទះ ឈាមនៅតែបន្តស្រក់មកលើគ្រែ ស្រាប់
តែរំពេចនោះស្រ្តីនោះក៏បានក្រោកអង្គុយ រួចបក់ដៃដូចជាកំពុងហៅនរណាម្នាក់ និងបានយំ
សោកយ៉ាងខ្លាំង ។ មានអ្នកដំនើរម្នាក់ឃើញដូច្នោះក៏ប្រញ៉ាប់ចូលទៅក្បែរស្រាប់តែឃើញ
ស្រ្តីនោះនៅតែយំសោកយ៉ាងខ្លាំង និងបានបោកក្បាលរបស់គាត់ទៅនឹងជញ្ជាំងខ្លាំងៗ
ទៀតផង ដែលមើលទៅគាត់ធ្វើបែបនេះហាក់បីដូចជាអាចជួយអោយគាត់បានធូរស្រាល
ពីការឈឺចាប់ខ្លះៗយ៉ាងអញ្ចឹង ។
ស្រ្តីឈ្មោះ Wang Juan សំរាកនៅលើគ្រែមិននឹកនាចំណីអាហារ
Wang Juan អាយុ ២៩ឆ្នាំ ត្រូវទទួលរងទុក្ខការឈឺចាប់ក្នុងចិត្តជាខ្លាំង បាយមិនបានសំរាន
មិនលក់អស់រយៈពេលជាងពីរសប្តាហ៍ និងបានព្យាយាមកាត់កដៃធ្វើអត្តឃាតជាច្រើនលើក
ច្រើនសារ ។ ហើយអ្វីដែលជាមូលហេតុដែលធ្វើអោយស្រ្តីឈ្មោះ Wang Juan ព្យាយាមធ្វើ
ដូច្នេះ គឺដោយសារមានហេតុការដ៏អាក្រក់មួយបានកើតឡើងមកលើរូបគាត់កាលពីរាត្រី
ថ្ងៃទី ២៣ខែតុលាកន្លងទៅនេះ ។ នៅវេលាម៉ោងប្រមាណជា ៨នៅរាត្រីយប់នោះមានអ្នក
ត្រួតពិនិត្យបន្ទប់ជួលមួយក្រុមដឹកនាំដោយបុរសម្នាក់ឈ្មោះ Yang Xili មានកាន់ដំបង និង
បំពង់ទីបក្នុងដៃគ្រប់គ្នា រួចក៏បានចូលទៅវាយកំទេចគេហដ្ឋានរបស់ស្ត្រីឈ្មោះ Wang Juan
តែម្តង ។ នៅពេលដែលស្ត្រីនោះព្យាយាមរារាំងហាមឃាត់បញ្ចុះបញ្ចូលឈប់អោយពួកគេ
វាយកំទេចតទៅទៀត ស្រាប់តែគាត់ត្រូវបានជនខិលខូចទាំងនោះវាយធ្វើបាបយ៉ាងដំណំ
បន្ទាប់មកក៏ត្រូវបានជនល្មើសឈ្មោះ Yang Xili អូសចូលក្នុងបន្ទប់ដេករួចក៏ចាប់រំលោភគាត់
តែម្តង ។ ប្តីរបស់ស្រ្តីនោះឈ្មោះ Yang Wu អាយុ ៣១ឆ្នាំ ដោយខ្លាចត្រូវជនល្មើសវាយធ្វើ
បាបក៏បានភាសខ្លួនចេញប្រមាណជាបួនប្រាំម៉ែត្រ ហើយក៏មិនហ៊ានស្រែកអោយគេជួយដែរ
ដោយសុខចិត្តទ្រាំមើលប្រពន្ធរបស់ខ្លួនត្រូវជនល្មើសចាប់រំលោភ។ រយៈពេលមួយម៉ោង
ក្រោយមកទើបរូបគាត់ជាប្តីហ៊ានចេញទៅប្តឹងសមត្ថកិច្ច និងនាំប្រពន្ធទៅកាន់មន្ទីរពេទ្យ
ដើម្បីព្យាបាល ។
ប្តីប្រពន្ធពីរនាក់មិនអាចធ្វើអ្វីបានក្រៅតែពីអោបគ្នាយំនៅក្រោយពេលជនល្មើសចាប់រំលោភ
នោះឡើយ
ប្រឈមមុខនឹងពាក្យសំដីស្តីបន្ទោសរបស់ម្តាយនិងប្រពន្ធ និងអ្នកជិតខាងរបស់ខ្លួនលោក
Yang Wu អាចនិយាយបានត្រឹមតែ �ខ្ញុំជាមនុស្សចោលម្សៀត មនុស្សកំសាក មនុស្សមិន
បានការ ជាប្តី ជាកូន ដែលមិនបានការបំផុត� ប៉ុណ្ណោះ ។
ថ្ងៃទី ៧ខែវិច្ឆិការ នៅមុខហាងរបស់ប្តីប្រពន្ធរងគ្រោះ ស្រ្តីជាម្តាយបង្កើតរបស់ប្តីស្រ្តីឈ្មោះ Wang Juan អាយុ ៧០ឆ្នាំបានលុតជង្គង់ចុះនៅចំពោះមុខម្តាយជនល្មើស Yang Xili ទាមទារយុត្តិធម៌
នៅពេលដែលចោទសួរថាហេតុអ្វីក៏មិនបញ្ចេញនូវសកម្មភាពណាមួយនៅពេលដែលឃើញ
ប្រពន្ធត្រូវជនល្មើសរំលោភនោះ Yang Wu បានឆ្លើយជាមួយ Nanfang Daily ថា �ខ្ញុំមិនមែន
ជាមនុស្សប្រុសទេ ,ខ្ញុំមានការភ័យខ្លាចជាខ្លាំង ជនល្មើសបានគំរាមសម្លុតរូបខ្ញុំ ហើយខ្ញុំក៏
មិនហ៊ានធ្វើការតទល់ជាមួយពួកគេវិញដែរ ។ ពួកគេគំរាមថាប្រសិនជាខ្ញុំហ៊ានតបទល់ ពួក
គេនឹងសំលាប់ខ្ញុំចោល...ប្រសិនជាចង់រស់មានតែនៅមួយកន្លែងដោយស្ងៀមស្ងាត់� នៅ
ពេលដែលសួរទៀតថាហេតុអ្វីពេលនោះមិនផ្តល់ដំណឹងទៅអោយសមត្ថកិច្ចប៉ូលីស? លោក
Yang និយាយថា �Yang Xili គឺជាសមាជិកម្នាក់ក្នុងក្រុមអ្នកត្រួតពិនិត្យបន្ទប់ជួល ថ្ងៃណាក៏
ឃើញរូបគេនៅទីកន្លែងធ្វើការរបស់សមត្ថកិច្ចដែរ និងជាមិត្តភក្តិដែលស្និទស្នាលជាមួយ
សមត្ថកិច្ចទៀតផង ហេតុដូច្នេះហើយខ្ញុំគិតថាប្រសិនជាប្តឹងទៅក៏គ្នានប្រយោជន៍នោះដែរ
ខណៈពេលដែលខ្ញុំក៏ត្រូវនៅបន្តធ្វើការងារនិងរស់នៅទីនេះ ហេតុដូច្នេះហើយមានតែពួកខ្ញុំ
ត្រូវនៅអោយស្ងៀមប៉ុណ្ណោះ ប្រសិនមិនដូច្នោះទេនឹងត្រូវគេធ្វើបាបមិនខាននោះឡើយ� ។
ប៉ុស្តិ៍ប៉ូលីសស្ថិតនៅចំង៉ាយប្រមាណជា ១០ម៉ែត្រតែប៉ុណ្ណោះពីគេហដ្ឋានរបស់ប្តីប្រពន្ធ
រងគ្រោះ
�ខ្ញុំបានលឺសំលេងគ្រែកកិត និងដឹងថាប្រពន្ធរបស់ខ្ញុំត្រូវគេចាប់រំលោភ សំលេងនោះកាន់តែ
លាន់លឺខ្លាំងឡើង ពីព្រោះខ្ញុំស្ថិតនៅក្បែរនោះត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ។ ឈាមច្រាល
ឡើងមកលើថ្ងាសរបស់ខ្ញុំ។ វាគឺជាក្តីអាម៉ាស់ដ៏ខ្លាំងបំផុតមួយសំរាប់ខ្លួនជាមនុស្សប្រុស ។
តាមពិត ខ្ញុំពិតជាចង់ទាញកាំបិតយកទៅចាក់សំលាប់អាសត្វតិរិច្ឆាននោះណាស់� លោក
Yang Wu រៀបរាប់ដោយលាយឡំជាមួយនឹងទឹកភ្នែក ៕
ប្រភព៖ BDV
ដោយ៖ រស្មី