របាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្រ្តជាតិចិនបានប៉ាន់ស្មានថា កំពស់ទឹកសមុទ្ររបស់
ប្រទេសចិននិងកើនឡើង ១៣០មីលីមែត្រនៅក្នុងរយះពេល២០ឆ្នាំទៀតដែលបណ្តាលមក
ពីការកើនឡើងនៃកំដៅលើភពផែនដី។
ការកើនឡើងនៃកំដៅនេះនៅបន្តធ្វើអោយកំពស់ទឹកសមុទ្រនៅក្នុងប្រទេសចិនកាន់តែកើន
ឡើងចាប់ពី៨០មីលីមែត្រ ទៅ១៣០មីលីមែត្រនៅក្នុងក្នុងឆ្នាំ២០៣០ បើប្រៀបធៀបទៅឆ្នាំ
២០០៩។
ក្នុងរយះពេលប្រមាណ៦០ឆ្នាំផែនទឹកកករបស់ចិនបានរួញខ្លីប្រមាណ១០ភាគរយ។
ការកើនឡើងនៃកំពស់ទឹកសមុទ្រនៅក្នុងប្រទេសចិននេះត្រូវបានប៉ាន់ស្មានថានឹងធ្វើអោយ
ផ្ទៃដីនៅក្នុងតំបន់ឆ្នេររបស់ប្រទេសចិនលិចលង់ក្រោមទឹកសមុទ្រប្រមាណ ១៨,០០០គីឡូ
មែត្រការ៉េ៕
ប្រភព៖ Xinhua
ដោយ
វឌ្ឍនា