CamNews

ចិនបន្ទន់ឥរិយាបថចំពោះបញ្ហាសមុទ្រចិនខាងត្បូង ជាមួយហ្វីលីពីន

ប្រទេសចិនអំពាវនាវអោយមានការ"ខិតខំបង្កើនសន្ដិភាព"នៅសមុទ្រចិនខាងត្បូង បន្ទាប់ពី
ក្រុង Manila អញ្ជើញអាមេរិកអោយបញ្ជូនទ័ពបន្ថែមទៀតមកកាន់ Philippines ។

នាវាចម្បាំងអាមេរិក USS Wayne E. Meyer ចូលចតនៅកំពង់ផែ Philippines

RFI បានអោយដឹងថា ខណៈពេលដែលសារព័ត៌មាននៃប្រទេសចិនបានគំរាមដាក់ទណ្ឌកម្ម
ទៅលើប្រទេស Philippines ដែលពឹងលើអាមេរិកដើម្បីធ្វើអោយមានតុល្យភាពអំណាចជាមួយ
ក្រុងប៉េកាំង នោះអ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសចិន បែរជាសំដែងការបន្ទន់ឥរិយា
បថទៅវិញ។

នាវាដឹកយន្ដហោះរបស់ចិន
នៅក្នុងសារអេឡិចត្រូនិកមួយដែលបានផ្ញើទៅកាន់ AFP (ចុះថ្ងៃទី ២៩ មករា) ក្រសួងការបរ
ទេសចិនប្រកាសថា "សង្ឃឹមថា ភាគីពាក់ព័ន្ធទាំងពីរនឹងខិតខំបន្ថែមទៀតដើម្បីសន្ដិភាព និង
ស្ថេរភាពនៅក្នុងតំបន់"។

យោងទៅតាម AFP ប្រតិកម្មរបស់រដ្ឋាភិបាលចិននេះ ផ្ទុយទៅនឹងការផ្សាយរបស់ globaltimes
ដែលបាននិយាយថា ក្រុងប៉េកាំងគួរតែប្រើប្រាស់សេដ្ឋកិច្ចដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេស
Philippines ក៏ដូចជាប្រទេសនៅតំបន់អាស៊ីអាគ្នេហ៍ផ្សេងទៀត ដើម្បីអោយដឹងថា "ការពឹងទៅ
លើអាមេរិកដើម្បីធ្វើអោយមានតុល្យភាពជាមួយចិន មិនមែនជាគោលនយោបាយសំខាន់"។

កាលពីថ្ងៃទី ២៦ មករា ក្រុង Washington និង Manila បានពិភាក្សាអំពី កិច្ចសហករណ៍ផ្នែក
យោធាបន្ថែមទៀត តាមរយៈនេះ Philippines នឹងទទួលយកទាហានអាមេរិក ដើម្បីធ្វើការហ្វឹក
ហាត់អោយបានញឹកញាប់ជាងមុន។ រដ្ឋាភិបាលក្រុង Manila មិនបានហៅប្រទេសចិនថាជា
ការគំរាមកំហែងនោះទេ ប៉ុន្ដែបានសង្កត់ធ្ងន់ចំពោះសិទ្ធិជាម្ចាស់នៃកោះដែលកំពុងមាន
ជម្លោះ។

ខណៈនោះដែរ ក្រុមអ្នកជំនាញការនៅ Philippines ថ្លែងថា ត្រូវតែពឹងទៅលើកម្លាំងទ័ពរបស់
អាមេរិក ដើម្បីទប់ស្កាត់មហិច្ឆតារបស់ប្រទេសចិន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: usainternational newschina seaphilippineschinna