ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសទួគីកាលពីថ្ងៃអាទិត្យបានកើនឡើង
ដល់៤៨១នាក់ និងរបួស ១,៦៥០នាក់ហើយ។ នៅក្នុងប្រតិបត្តិការនោះដែលគេសង្កេតឃើញ
មានភ្នាក់ងារជួយសង្គ្រោះចំនួន៨១៦នាក់, បុគ្គលិកសុខាភិបាល ៨៨៦នាក់, ឆ្កែហិតក្លិនចំនួន
១៨ និងទ្បានពេទ្យចំនួន ១៤៥ដែលរួមមានយន្តហោះពេទ្យ ៧។ ក្នុងនោះផងដែលក៏មាននូវ
មន្ទីរពេទ្យចល័តចំនួន ១១, តង់ចំនួន ១៨,០០០, បង្គន់ចល័តចំនួន ៩៥, ឃ្លាំងដាក់សម្ភារៈ
ចំនួន៦០, ភួយជាង ៨៤,០០០, ក្រណាត់សំរាប់ក្រាលដេក ១,១៣០ និងផ្ទះបាយចល័ត៣៦
ត្រូវបានបញ្ជូនទៅកាន់តំបន់រញ្ជួយ៕
ដោយ
វឌ្ឍនា