CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះប្រមូល ត្រលប់ មីកញ្ចប់មកវិញ សង្ស័យគ្រឿងផ្សំ ផ្ទុកសារជាតិ គីមី បន្ថែមពណ៌លឿង

ព័ត៌មានអន្តរជាតិ ៖​ អាជ្ញាធរ កោះ  តៃវ៉ាន់ កាលពីថ្ងៃម្សិល   មិញនេះ ថ្ងៃព្រហស្បត្តិ៍ ទី ១៨ ធ្នូ បានចេញ សេចក្តីប្រកាស បញ្ជាអោយក្រុមហ៊ុននាំមុខ ខាងចំណីអាហារទាំងអស់ ធ្វើ ​ ការប្រមូលត្រលប់មកវិញនូវ មីកញ្ជប់ដែលផ្ទុកដោយ គ្រឿងផ្សំខាងក្នុងពីរកញ្ជប់ ទាក់ទិនទៅនឹងភាពខ្លាច ថា  មាន ករណីផ្ទុកនូវសារ ជាតិគីមីបន្ថែមពណ៌លឿង ខុសច្បាប់ ស្របពេលដែលប្រទេសនេះ ជា  ញឹក   ញ៉ាប់ ក្នុងរយៈពេល ១ ឆ្នាំ ចុងក្រោយនេះ រងនូវភាពរង្គោះរង្គើ រឿងអាស្រូវ នៃ  សុវត្ថិភាព  ចំណីអាហារ ពោល រឿងអាស្រូវ ប្រេងឆា ផ្ទាល់តែម្តង ។

មន្រ្តីសុខាភិបាល គូសបញ្ជាក់អោយដឹងថា កញ្ចប់ទឹកជ្រលក់ ក៏   ដូ ចជា  គ្រឿងផ្សំមាននៅក្នុងមីកញ្ចប់ ដែលផលិតដោយសហគ្រាសចំណីអាហារ Wei Lih Food Industrial Co អាចនឹងផ្ទុកសារជាតិគីមីបន្ថែម ពណ៌លឿង ( dimenthyl yellow ) ដែលត្រូវបានគេហាមឃាត់  មិន  អោយប្រើប្រាស់ ទៅលើរាល់មុខម្ហូប អាហារទាំងអស់ ។

សហគ្រាស ចំណីអាហារ Wei Lih Food Industrial Coបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍អោយ ដឹងថា ខ្លួនបានធ្វើការពិសោធន៍ និងរកឃើញថា ពុំមានសារជាតិ ហាម   ឃាត់នៅក្នុងមីកញ្ចប់នោះទេ ក៏ ប៉ុន្តែ ពួកគេត្រូវតែធ្វើការប្រមូលត្រលប់ នូវប្រភេទផលិតផលនេះមកវិញ ខណៈជាការបម្រុងប្រុងប្រយ័ត្ន ទុកមុន និងបានធ្វើការសុំអភ័យទោស ដល់អ្នកប្រើប្រាស់ទាំងឡើងណា ដែលបានទទួលទានហើយរាង មានអាការៈមិនស្រួល ។


គួររំឮកថា កាលពីថ្ងៃម្សិលមិញ ផលិតផលអាហារសម្រន់ស្ងួត និង    ប្រភេទអាហារសម្រន់ផ្សេងៗទៀត ម៉ាក tofu ច្រើនជាង ១០ តោន មានការផ្គត់ ផ្គង់លក់ ពី    ក្រុមហ៊ុន  Chien Hsin company ត្រូវបានយក ចេញពីការចរាចរណ៍លើទីផ្សារ ខណៈ   មានផ្ទុក គ្រឿងផ្សំ បម្រាម   ខាងលើ  នេះបើយោងតាមរដ្ឋបាល សុវត្ថិភាពចំណីអាហារ និង ឱសថក្នុងស្រុក កោះ តៃវ៉ាន់ ។

យ៉ាងណាមិញ ប្រភពដដែល ពីរដ្ឋបាលក្នុងស្រុក អោយ     ដឹងថា សហគ្រាសចំណីអាហារ Chien Hsin ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត ពាក់ព័ន្ធ ករណី លក់សណ្តែងសៀងចេញ ដោយគៀបយកប្រេង ជាមុនសិន អមជាមួយនឹង     ការ ជ្រលក់ពណ៌ បន្លំ   នៅ ក្នុងសហគ្រាស រួចចែកចាយបន្ត ទៅក្រុមហ៊ុន ហោច  ណាស់ ចំនួន ៤៤ ក្រុមហ៊ុន ខណប្រការនេះ ធ្លាប់ធ្វើអោយមានជម្ងឺមហារីក កើតមានចំពោះសត្វ ក្នុងនោះ រាល់ក្រុមហ៊ុន ចែកចាយបន្តណា ដែលបានប្រើប្រាស់ គ្រឿងផ្សំពី សហគ្រាស Chien Hsin ត្រូវ តែប្រមូលផលិតផលមកវិញ អោយបានមុនថ្ងៃសៅរ៍នេះ  បើមិនដូច្នេះទេ រងនឹងការផាកពិន័យ ជាអតិបរិ មា ប្រមាណ ៦,៣ លាន ដុល្លារ ។

គួររំឮកថា អំឡុងឆ្នាំនេះ កោះតៃវ៉ាន់ រងនូវភាពរង្គោះរង្គើជាខ្លាំង​ ទាក់ទិន  ទៅនឹងរឿងអាស្រូវ សុវត្ថិភាព ចំណីអាហារ ជារួម កាលពីអំឡុងខែសីហាកន្លងទៅនេះ​ សហគ្រាស  ភាគច្រើន ត្រូវបានរកអោយឃើញ ថាមានការផលិតចេញនូវប្រេងឆៅ​ គ្មានគុណភាព ដោយបានបួកផ្សំ និង     រួមផ្សំ នូវប្រភេទប្រេងមិនល្អ ក្រោយពីមានការចម្រេញឡើងវិញ និង កែច្នៃឡើងវិញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Taiwan Int news Unt news Breaking news Hot news Asia Asean oil scandal