CamNews

បណ្តាសមិទ្ធផលស្ថាបត្យកម្មហេដ្ឋារចនាសម្ព័ន្ធប្រណិតៗ ក្នុងប្រទេសចិន

ប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ច"យក្ស"មួយនៅក្នុងតំបន់អាស៊ីបូព៌ា ហើយ
បច្ចុប្បន្នប្រទេសមហាអំណាចមួយនេះកំពុងតែចាប់ផ្តើមគំរោងសាងសង់នូវសមិទ្ធិផល
ស្ថាបត្យកម្មប្រណិតៗជាច្រើនក្នុងគោលដៅបំរើផលប្រយោជន៍ដល់ប្រជាជនទូទៅ ក៏ដូច
ជាការបង្ហាញនូវមហិទ្ធិរិទ្ធិដ៏ខ្លាំងក្លារបស់ខ្លួនទៅដល់ពិភពលោកទាំងមូលផងដែរ ។


យោងតាមប្រភពពត៌មានជាច្រើនបានអោយដឹងថា ប្រព័ន្ធរាដា Pingtang នឹងក្លាយជា
ប្រព័ន្ធរាតា radio ធំបំផុតនៅក្នុងពិភពលោកយើងនេះ នៅពេលដែលវាត្រូវបានសាងសង់
រួចរាល់នៅក្នុងឆ្នាំ ២០១៦ ។ ស្ថាបត្យកម្មនេះចំណាយថវិការតាមការប៉ាន់ស្មានអស់
ប្រមាណជា ១០២ លានដុល្លាអាមេរិក ។



មន្ទីរពិសោធន៍ធាតុវិទ្យុសកម្ម Xincrotron ស្ថិតនៅក្នុងទីក្រុងសៀងហៃ និងគឺជាហេដ្ឋារចនា
សម្ព័ន្ធស្រាវជា្រវដែលមានគំរោងសាងសង់មានការចំណាយថវិការខ្ពស់បំផុតរបស់ប្រទេស
ចិន ដែលមានចំនួនរហូតដល់ ១៧៦លានដុល្លាអាមេរិក ។ ទីកន្លែងនេះសំរាប់ធ្វើការស្រាវ
ជ្រាវពិសោធន៍វិទ្យាសាស្រ្តដែលមានគំរោងធំៗរបស់ប្រទេសចិន ។



សាលមហោស្រប Opera Guangzhou ចំណាយថវិការសាងសង់ចំនួន ២០០លានដុល្លា
អាមេរិក ។ គឺជាអាគារមហោស្របធំមួយក្នុងចំណោមសាលមហោស្របធំបំផុតទាំងបីនៅ
ក្នុងប្រទេសចិន ហើយអាគារនេះរចនាម៉ូដដោយស្ថាបត្យករឈ្មោះ Zaha Hadid ។


គំរោងបណ្តាញអគ្គីសនី ហាយណាម៖ គំរោងនេះចំណាយថវិការរហូតដល់ ៣៦៨លាន
ដុល្លាអាមេរិក គឺជាគំរោងបណ្តាញខ្សែអគ្គីសនីក្រោមសមុទ្រដំបូងបង្អស់របស់ចិន និងធ្វើការ
តភ្ជាប់ពីកោះហាយណាមរបស់ចិន ជាមួយតំបន់ដីគោក ។



ផ្លូវក្រោមដី Qinling ៖ គំរោងសាងសង់ចំណាយថវិការចំនួន ៤៧៣លានដុល្លាអាមេរិក គឺជា
វិថី Highway មានប្រវែងវែងបំផុតក្នុងប្រទេសចិន ប្រវែង ១៨,២គីឡូម៉ែត្រ ។



ផ្លូវដែក Kashgar-Hotan ៖ គំរោងសាងសង់ចំណាយថិវិការចំនួន ៧១៧លានដុល្លាអាមេរិក
ធ្វើការតភ្ជាប់ជាមួយបណ្តាទីក្រុងទាំងឡាយ និងទីប្រជុំជននៅក្នុងតំបន់
Tarim Basin ស្ថិត
នៅភាគនិរតីនៃប្រទេសចិន ។


ទីស្នាក់ការស្ថានីយទូរទស្សន៍កណ្តាលរបស់ប្រទេសចិន ថវិការសាងសង់ចំនួន ៧៦០លាន
ដុល្លាអាមេរិក មានទីតាំងស្ថិតនៅកណ្តាលទីក្រុងប៉េកាំង ។



គំរោងវារីអគ្គីសនី Tianhuangping ចំណាយថវិការចំនួន ៩០០លានដុល្លាអាមេរិក គឺជាគំរោង
វារីគ្គីសនីធំបំផុតនៅក្នុងទ្វីបអាស៊ី ហើយវានឹងផ្គត់ផ្គង់អគ្គីសនីទៅអោយតំបន់ភាគខាងកើត
ប្រទេសចិន ។


គំរោងអាគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ក្រុងសៀងហៃ។ មជ្ឈមណ្ឌលនេះក៏គឺជា
បណ្តុំនៃសណ្ឋាគារខ្ពស់បំផុតលំដាប់ទីពីរលើពិភពលោកផងដែរ ។ ថិវិការវិនិយោគមាន
ចំនួន ១,១ពាន់លានដុល្លាអាមេរិក ។ Park Hyatt សៀងហៃស្ថិតនៅជាន់ទី ៧៩ នៃមជ្ឈ-
មណ្ឌល ។



គំរោង Baltic Pearl គឺជាគំរោងអភិវឌ្ឍន៍ក្រៅប្រទេសធំបំផុតរបស់ចិន ចំណាយថិវិការ
ចំនួន ១,៣ពាន់លានដុល្លាអាមេរិក ។ ទីកន្លែងនេះរួមមានទាំងតំបន់រស់នៅឯកជន ,
ពាណិជ្ជកម្មខាងក្រៅ ជាដើម...។

ស្ពានទន្លេ Wuhan Tianxingzhou Yangtze គឺជាស្ពានសំរាប់អ្នកថ្មើរជើង និងជាស្ពានផ្លូវដែក
ឆ្លងកាត់ទន្លេ Yangtze នៅទីក្រុង Wuhan ។ ថិវិការសាងសង់មានចំនួន ១,៧ពាន់លាន
ដុល្លាអាមេរិក ។


ផ្លូវដែក ណានជីង សាងសង់រួចរាល់ក្នុងឆ្នាំ ២០០៥ ចំណាយថវិការចំនួន ១,៧ពាន់លាន
ដុល្លាអាមេរិក ។ ផ្លូវនេះបំរើផលប្រយោជន៍ប្រជាជនទូទៅចំនួនប្រមាណជា ១៨០លាន
នាក់ក្នុងមួយឆ្នាំៗ ។


ផ្លូវក្រោមដីនិងសា្ពនឆ្លងទន្លេ Yangtze ក្នុងទីក្រុងសៀងហៃ និងគឺជាស្ពានខ្សែកាបធំលំដាប់
ទីប្រាំក្នុងពិភពលោកផងដែរ ។ ថវិការចំណាយរហូតដល់ ១,៨ពាន់លានដុល្លាអាមេរិក ។


ព្រលានយន្តហោះភ្ជាប់ពីខេត្ត Chengdu និងខេត្ត Shuangliu ថិវិការវិនិយោគមានចំនួន ១,៩ពាន់លានដុល្លាអាមេរិក និងទទួបានភ្ញៀវចំនួន ៣៥លាននាក់ក្នុងមួយឆ្នាំៗ ។


ស្ថានីយន៍រថភ្លើង Wuhan សំរាប់បំរើសេវាកម្មរថភ្លើងល្បឿនលឿន ២១៧miles ក្នុងមួយ
ម៉ោង ដែលចំណាយថវិការចំនួន ២,១២ពាន់លានដុល្លាអាមេរិក ។


អាគារខ្ពស់ក្នុងទីក្រុងសៀងហៃ មានកំពស់ ១២៨ជាន់ និងជាអាគារខ្ពស់ជាងគេក្នុងប្រទេស
ចិន ។ វិនិយោគថវិការចំនួន ២,២ពាន់លានដុល្លាអាមេរិក និងនៅពេលសាងសង់រួចក្នុងឆ្នាំ
២០១៤ វានឹងក្លាយជាអាគារខ្ពស់លំដាប់ទីពីរក្នុងពិភពលោក ផងដែរ ។


ជំហ៊ានដំណាក់កាលទី II ថាមពលបរមាណូ Qinshan គឺជាការបូកបន្ថែមរបស់រោងចក្រ
Qinshan និងគឺជាកន្លែងដែលមានឡថាមពលបរមាណូធំបំផុតក្នុងពិភពលោក ។ ថវិការ
ចំណាយចំនួន ២,២ពាន់លានដុល្លាអាមេរិក ។



រោងចក្រថាមពលនុយក្លេអ៊ែរ Hongyanhe គឺជារោងចក្រនុយក្លេអ៊ែរ ដំបូងនៅភាគឥសាន
ប្រទេសចិន ។ រោងចក្រនេះនឹងផលិតបានថាមពលចំនួន ៤៥លានគីឡូវ៉ាត់ម៉ោង ក្នុងមួយ
ឆ្នាំៗ ។ ថវិការសាងសង់ចំណាយចំនួន ២,៨៨ពាន់លានដុល្លាអាមេរិក ។


អណ្តូងរ៉ែដែក Great Gabon Belinga គឺជាអណ្តូងរ៉ែដែកធំបំផុតរបស់ចិននៅក្នុងទ្វីបអាហ្វ្រិក
ដែលចំណាយថវិការវិនិយោគទុនចំនួន ៣ពាន់លានដុល្លាអាមេរិក ។


សំណង់អណ្តូងប្រេងឥទ្ធនៈនៅសមុទ្រ Tianjin ថវិការវិនិយោគ ៣,៣ពាន់លានដុល្លាអាមេរិក


ព្រលានយន្តហោះអន្តរជាតិទីក្រុង ប៉េកាំង គឺជាអាគារធំលំដាប់ទីបីក្នុងពិភពលោក។ នេះក៏
ជាគំរោងធំបំផុតមួយរបស់ចិនផងដែរ ដែលមានទុនវិនិយោគរហូតដល់ ៣,៥ពាន់លានដុល្លា
អាមេរិក ។


ទីក្រុងថ្មីឈ្មោះ Lingang ទីក្រុងនេះមានគំរោងនឹងធ្វើការអភិវឌ្ឍន៍រួចរាល់នៅក្នុងឆ្នាំ​ ២០២០
ដែលអាចដាក់មនុស្សបានចំនួន ១លាននាក់។ ចំណាយថវិការអស់ចំនួន ៤,៥ពាន់លាន
ដុល្លាអាមេរិក ។



គំរោងវារីអគ្គីសនី Xiangjiaba ទុនវិនិយោគចំនួន ៦,៣ពាន់លានដុល្លាអាមេរិក តាមគំរោង
នឹងអាចផលិតថាមពលអគ្គីសនីបាន ២១ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំៗ ហើយនឹង
ធ្វើការសាងសង់រួចរាល់នៅក្នុងឆ្នាំ ២០១៥ ខាងមុខ ។


គំរោងផ្លូវរថភ្លើងភ្ជាប់ពីទីក្រុងសៀងហៃ ទៅកាន់ទីក្រុង Hangzhou និងជាគំរោងសំរាប់រថ
ភ្លើងមានល្បឿនលឿនបំផុតក្នុងពិភពលោកផងដែរ ដែលមានល្បឿន ២៨០
miles ក្នុងមួយ
ម៉ោង និងចំណាយថវិការវិនិយោគចំនួន ៥ពាន់លានដុល្លាអាមេរិក ។


សា្ថនីយន៍រថភ្លើងប៉េកាំងខាងត្បូង គឺជាស្ថានីយន៍រថភ្លើងធំបំផុតនៅក្នុងទ្វីបអាស៊ី និងមាន
ថវិការវិនិយោគចំនួន ៦,៣ពាន់លានដុល្លាអាមេរិក ។


ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួមក្នុងកិច្ចព្រម
ព្រៀងធ្វើអោយទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗមានលក្ខណៈល្អប្រសើរឡើងវិញ
ដែលភ្ជាប់ពីចិនជាមួយឥណ្ឌា ជាមួយនឹងទ្វីបអឺរ៉ុប ដែលគំរោងនោះចំណាយថវិការចំនួន
៦,៥ពាន់លានដុល្លាអាមេរិក ។


ទំនប់វារីអគ្គីសនី Xiloudu នឹងក្លាយជាទំនប់វារីអគ្គីសនីធំលំដាប់ទីបីក្នុងពិភពលោក និងជា
រោងចក្រវារីអគ្គីសនីធំទីពីរនៅក្នុងប្រទេសចិនផងដែរ ។​ ថវិការវិនិយោគមានចំនួន ៦,៧៦
ពាន់លានដុល្លាអាមេរិក ។


ស្ពាន Su-Tong ឆ្លងទន្លេ Yangtze គឺជាស្ពានខ្សែកាបវែងបំផុតក្នុងពិភពលោក ដែលចំណាយ
ទុនវិនិយោគរហូតដល ៧,៨៩ពាន់លានដុល្លាអាមេរិក ។


គំរោងកំពង់ផែរសមុទ្រទឹកជ្រៅ Son Duong ក្នុងទីក្រុងសៀងហៃ ដែលអាចផ្ទុកបានទាំង
កប៉ាល់ដឹកទំនិញប្រភេទកុងតឺន័រ ធំបំផុតក្នុងពិភពលោក ដែលចំណាយថវិការវិនិយោគ
ចំនួន ៨ពាន់លានដុល្លាអាមេរិក ។


គំរោងធំបំផុតរបស់ចិននៅក្រៅប្រទេស គឺជាគំរោងទំនើបភាវូបនីយកម្មផ្លូវដែក Nigeria មាន
ទុនវិនិយោគចំនួន ៨,៣ពាន់លានដុល្លាអាមេរិក ៕

ប្រភព ៖ DT
ដោយ ៖ រស្មី

Tags: chinainternational newsinfrastructureqinlingpingtangxincrotronopera guangzhoukashgar-hotantianhuangpingwuhan tianxingzhouqinshan