ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ថ្ងៃម្សិលមិញ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ អោយដឹងថា សំណង់អាគារ ធិបតេយ្យជាច្រើនរយខ្នង ត្រូវបានរដ្ឋាភិបាលចិន សម្រេចបំផ្លាញ ចោលទាំងស្រុង ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថាសំណង់អាគារ អាណាធិបតេយ្យខុសច្បាប់ ជាច្រើនរយខ្នងខាងលើ មានទីតាំង ស្ថិតនៅក្នុងភូមិ Zhenggezhuang សង្កាត់ Changping ជាយ ក្រុង ទីក្រុង ប៉េកាំង ប្រទេសចិន ។
យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ បន្តអោយដឹងថា សំណង់អាគារខុសច្បាប់ជាច្រើន រយខ្នងខាងលើនេះ បានគ្រប់ដណ្តប់ទៅលើផ្ទៃដី ជិត ៨ ហិកតា ឯណោះ ។ ដោយឡែកបើតាមការ ដឹងពី អាជ្ញាធរប្រចាំតំបន់ សរបញ្ជាក់អោយដឹងថា ក្រោយពីមានការបំផ្លាញចោល ចប់សព្វគ្រប់ ហើយនោះ តំបន់នេះ នឹងត្រូវអភិវឌ្ឈន៍ ទៅជាកន្លែង ដាំដើមឈើឡើងវិញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ