យីហោសំលៀកបំពាក់ទ្រនាប់ Triumph ថ្មីៗនេះបានអញ្ជើញស្រីស្អាត Nina Agdal មក
ធ្វើជាអ្នកដំណាងដើម្បីផ្សាយពាណិជ្ជកម្មពីផលិតផលសម្រាប់រដូវរងាឆ្នាំ ២០១១ ដែល
មានឈ្មោះថា �EcoChic� ។
ដោយមានកំពស់ ១ ,៧៦ ម៉ែត្រ ជាមួយនឹងរង្វង់ដងខ្លួនទាំង ៣ គឺ ៨២-៦០-៩០ តារាបង្ហាញ
ម៉ូដជនជាតិ ដាណឺម៉ាក រូបនេះបង្ហាញខ្លួនយ៉ាងស្រស់សោភា និងមានភាពទាក់ទាញបំផុត
នៅពេលនាងស្លៀកពាក់ឈុតក្នុងដែលមានរចនាបថបែបបុរាណ និងសាមញ្ញ របស់ Triumph
�EcoChic� ។
ឈុតសំលៀកបំពាក់ក្នុងទាំងនេះមិនមានភាពសិចស៊ីលេចធ្លោណាស់ណាសនោះទេ ប៉ុន្ដែ
វាបង្កប់ទៅដោយភាពស្រស់ស្រាយ ទាក់ភ្នែកនិងងាយស្រួលប្រើប្រាស់ ព្រោះវាត្រូវបានធ្វើ
ឡើងដោយវត្ថុធាតុដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ជាទីបំផុតពីសំណាក់អ្នក
ជំនាញការ។
ភាពសម្បូរបែបផ្នែករចនាបថ និងពណ៌សម្បុររបស់ Triumph �EcoChic� ២០១១/២០១២
ត្រូវបានគេកាត់បន្ថយ យើងឃើញមានតែពណ៌ ស ពណ៌ខៀវ និងពណ៌ beige (ប្រភេទ
ពណ៌លឿងខ្ចី លឿងលាយត្នោត) ប៉ុន្ដែគេឃើញមានស្បៃស្ដើងៗត្រូវបានបន្ថែមពីលើផង
ដែរដែលនេះធ្វើឱ្យឈុតក្នុងរបស់ Triumph �EcoChic� ២០១១/២០១២ មានភាពសមរម្យ
និងស្រស់ស្អាត ក្រោមការបង្ហាញម៉ូដពីសំណាក់ស្រីស្រស់ក្រុម Victoria's Secret នាង
Nina Agdal ។
ខាងក្រោមនេះគឺជាការបង្ហាញម៉ូដឈុតក្នុងរបស់តារាបង្ហាញម៉ូដ Nina Agdal មកពីក្រុម
ហ៊ុន Victoria's Secret ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD