ក្រុមយក្សរបស់អស់គ្លេស បិសាចក្រហម Manchester United ទើបតែចាប់ផ្តើមបើក ការប្រកួត
Asia Summer Tour កំដៅសាច់មុនការប្រកួត English Premier League មកដល់ តែជាអកុសល
Rooney ត្រូវត្រលប់មកអង់គ្លេសវិញ ដោយសាតែរបួសពេលហ្វឹកហាត់ ។
Rooney ដែលបានហោះហើរទៅកាន់ប្រទេសថៃ ជាមួយនិងសមាជិកក្រុមទាំងអស់ ដើម្បីធ្វើការ
ប្រកួត Asia Summer Tour នោះបានជួបរឿងអាក្រក់ ក្នុងពេលហ្វឹកហាត់ ។ Rooney របួសសរសៃរ
ពួរជើង ដែលត្រូវសំរាកព្យាបាលរយៈពេលមួយខែឯណោះ ដូចនេះមានន័យថា ទស្សនិកជននៅ
អាស៊ីទាំងអស់ ដែលក្រុម Manchester United ត្រៀមធ្វើដំណើរទៅនោះ នឹងមិនបានឃើញមុខ
កីឡាករម្នាក់នេះទេ ។
អ្នកគាំទ្រខ្លះមានការព្រួយបារម្ភថា នេះគ្រាន់តែជាការធ្វើសំដែងរបស់ Rooney ប៉ុណ្ណោះព្រោះតែ
ពាក្យចចាមអារ៉ាមថា Rooney ចង់ចាកចេញពី Manchester United ។ ចំណែកក្រុមនៅអឺរ៉ុបល្បីៗ
មួយចំនួន ក៏កំពុងតែបញ្ចុះបញ្ចូល ចង់បាន Rooney ទៅលេងផងដែរ វាកាន់តែធ្វើអោយ អ្នកគាំទ្រ
មានការព្រួយបារម្ភកាន់តែខ្លាំង ៕
ដោយ ៖ កុសល
ប្រភព ៖ k14