ជំងឺរបេង គឺជាប្រភេទជំងឺម្យ៉ាង ដែលបង្កឱ្យអ្នកកើតមានជំងឺនេះ មានអាការដូចជា គ្រុនក្តៅ ក្អក
ទឹក ស្រក់ទម្ងន់ និងបាត់បង់កម្លាំងជាដើម។ល។ ដូច្នេះ ថ្ងៃនេះយើងសូមណែនាំលោកអ្នកនូវវិធី
ងាយៗ មួយចំនួន ដែលអាចព្យាបាលជំងឺរបេងឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកទឹកក្រូចស្រស់ ១កែវ លាយជាមួយនឹងអំបិលបន្តិច បន្ថែមទឹកឃ្មុំសុទ្ធ ១ស្លាប
ព្រាបាយ កូរចូលគ្នាឱ្យសព្វ ផឹកជារៀងរាល់ថ្ងៃ។
វិធីទី២៖ សូមយករុក្ខជាតិ drumstick មួយក្តាប់ដៃ កិនឱ្យម៉ដ្ឋ រួចយករុក្ខជាតិម៉ដ្ឋនោះ ១សា្លប
ព្រាបាយ លាយជាមួយនឹងទឹកក្តៅ ១កែវ បន្ថែមម្ស៉ៅម្រេចខ្មៅ ១ ស្លាបព្រាកាហ្វេ អំបិល ១សា្លប
ព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹករៀងរាល់ព្រឹក ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda