CamNews

កីឡាអន្តរជាតិ 

Man Uth បញ្ឈប់បោះពុម្ពអាវលេខ ៧ ឈ្មោះ Valencia, ទុកសម្រាប់ Ronaldo (CR7)?

បើតាមប្រពភព័ត៌មានកាលពីពេលថ្មីនេះៗ បានឲ្យដឹងថា Man Uth បានសំរេចចិត្ត បញ្ឈប់បោះ
ពុម្ពអាវប្រកួតលេខ ៧ ដែលមានឈ្មោះ Antonio Valencia ហើយ។ ទង្វើនេះ តើ Man Uth កំពុង
តែចង់ទុកអាវលេខ​ ៧ នេះ សំរាប់ Cristiano Ronaldo ឬ?

កាលពីមួយឆ្នាំមុន Manchester United បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបាន
សំរេចចិត្ត ប្រគល់អាវលេខ ៧ ទៅឲ្យកីឡាករ ខ្សែបំរើស្លាប Valencia ព្រោះថា អាវលេខ ៧ របស់
Manchester United នៅតែបានគេចាត់ទុកថា ជានិមិត្តសញ្ញា នៃកីឡាករឆ្នើមៗបំផុត។

ចាប់ពី George Best, Bryan Robson, Eric Cantona, David Beckham, Ronaldo សុទ្ធតែបានបង្ហាញ
ពីភាពអស្ចារ្យរបស់ខ្លួនយ៉ាងច្បាស់នៅ Man Uth ដែលធ្វើឲ្យអាវលេខ ៧ តែងតែជាមោទនភាពយ៉ាង
ខ្លាំង សំរាប់ Manucian។ ជាក់ស្តែង ចាប់តាំងពីថ្ងៃដែល Ronaldo ប្តូរទៅលេងនៅ Real Madrid, អាវ
លេខ ៧ បានបាត់បង់តំលៃរបស់ខ្លួន អស់យ៉ាងច្រើន។

Michael Owen ហើយក្រោយមក Antonio Vanlencia ហាក់ដូចជា ពាក់មិនត្រូវ អាវលេខ ៧ ទាល់តែ
សោះ។ ជាពិសេស Valencia ដែលមួយរដូវកាលកន្លងទៅនេះ គាត់លេងអន់មែនទែន។

ប៉ុន្តែពេលនេះ Valencia អាចនឹងរួចផុតសំពាធដ៏ធ្ងន់ ពីអាវលេខ ៧ នេះហើយ (អាវពាក់ត្រូវ បានតែ
កីឡាករឆ្នើម) ព្រោះថ្នាក់ដឹកនាំក្លឹប  Manchester United បានសំរេចចិត្ត បញ្ឈប់បោះពុម្ពអាវប្រកួត
លេខ ៧ ជាមួយនឹងឈ្មោះកីឡាករនេះទៀតហើយ។

រឿងនេះមានន័យថា អាវលេខ ៧ របស់ Manchester United នៅរដូវកាលថ្មី នឹងទុកសំរាប់ឈ្មោះ
ផ្សេងទៀត ដែលអាចជាកីឡាករឆ្នើមណាមួយ ដែលនឹងចុះកិច្ចសន្យាលេងឲ្យ Manchester United
នៅថ្ងៃខាងមុខនេះ។ តើកីឡាករឆ្នើមម្នាក់នោះ អាចជា Cristiano Ronaldo  ដែល Manchester
United កំពុងតែចង់នាំវិលត្រលប់មកផ្ទះវិញ មែនដែរឬទេ?

ដោយ៖ សិលា
ប្រភព៖ Zng


Tags: MU jersey No. 7 Valencia for CR7 Ronaldo football sport