CamNews

អាមេរិក ៖ សេដ្ឋី ១៣៨ នាក់​ ទាមទារសុំបង់ពន្ធបន្ថែម


សេដ្ឋី អាមេរិក ចំនួន ១៣៨ នាក់បាននាំគ្នាមកកាន់វិមាន Capitol ដើម្បីទាមទារឱ្យ
រដ្ឋសភាបង្កើនពន្ធចំពោះពួកគេ �ដើម្បីផលប្រយោជន៍ជាតិ� ។


�ចូរធ្វើសកម្មឱ្យត្រឹមត្រូវ � �ចូរយកពន្ធបន្ថែមពីយើងខ្ញុំ� ទាំងនេះគឺជាសារមួយដែលក្រុម
សេដ្ឋី អាមេរិក នេះបានផ្ញើទៅកាន់ប្រធានាធិបតិ អាមេរិក លោក Barack Obama និងក្រុម
អ្នកដឹកនាំសភា អាមេរិក កាលពី ថ្ងៃទី ១៦ វិច្ឆិកា (នៅអាមេរិក) ។ ក្រុមសេដ្ឋីទាំងនេះបាន
សង្កត់ធ្ងន់ថា ពួកខ្លួនបានទទួលប្រយោជន៍ច្រើនពីច្បាប់ពន្ធដា ដែលមានលក្ខណៈ �លើក
ទឹកចិត្តហួសប្រមាណ� ដែលប្រទេស អាមេរិក បានផ្ដល់ឱ្យពួកគេតាំងតែពីយូរមកហើយ ពេលនេះពួកគេចង់ឱ្យសេដ្ឋីផ្សេងៗទៀតយកតម្រាប់តាមពួកខ្លួន ក្នុងការបង់ពន្ធបន្ថែមជូន
រដ្ឋ។

មហាសេដ្ឋី California Doug Edwards អតិតអគ្គនាយកផ្នែកទីផ្សាររបស់ Google បានអំពាវ
នាវថា ៖ �យើងខ្ញុំចង់បង់ពន្ធបន្ថែម ប្រសិនអ្នកឱកាសរកបានប្រាក់ ១ លានដុល្លារក្នុងមួយ
ឆ្នាំអ្នកនឹងត្រូវបង់ពន្ធបន្ថែម� ។

CNN បានឱ្យដឹងថា ក្រុមសេដ្ឋីទាំងនេះមានបំណងចង់ឱ្យរដ្ឋសភាលុបចោលច្បាប់បន្ថយ
ពន្ធចំពោះអ្នកមានដែលច្បាប់នេះត្រូវបានបង្កើតឡើងតាំងពីជំនាន់ប្រធានាធិបតិ George
W. Bush ហើយច្បាប់នេះបានធ្វើឱ្យប្រជាជន អាមេរិក មានការក្ដៅក្រហាយចិត្តយ៉ាងខ្លាំង
ដោយសារវាមានលក្ខណៈ �លើកទឹកចិត្តហូសហេតុ� ចំពោះស្រទាប់អភិជន នៅ អាមេរិក។

ក្រុមសេដ្ឋីនេះក៏បានអំពាវនាវសុំឱ្យតំណាងរាស្ដ្រទាំងឡាយ បដិសេធចំពោះការស្នើមិនឱ្យ
ដំឡើងពន្ធណាមួយដែលនឹងត្រូវបានធ្វើឡើងដោយគណកម្មធិការដែលមានសមាជិក ១២ រូបរបស់ទ្វេសភា។ New York Times បានផ្សាយថា គណកម្មធិការនេះមានពេលចាប់ពីថ្ងៃទី
១៨ រហូតដល់ថ្ងៃទី ២៣ វិច្ឆិកា ដើម្បីធ្វើការពិនិត្យ និងសម្រេចថា តើត្រូវកាត់បន្ថយឱនភាព
នៃប្រាក់ចំណាយ ១.២០០ ពាន់លានដុល្លារ ក្នុង១០ឆ្នាំខាងមុខ ឬទុកឱ្យរដ្ឋាភិបាលត្រូវ
ប្រឈមនឹងវិបត្តិបំណុល។

Eric Schoenberg សាស្រ្ដាចារ្យនៃសាលាពាណិជ្ជកម្ម Columbia នៅ New Jersey បាន
ព្រមានថា ៖ �ប្រសិនច្បាប់របស់គណកម្មធិការនេះមិនបានបន្ថែមពន្ធសម្រាប់យើងខ្ញុំនោះ
ទេយើងខ្ញុំនឹងអំពាវនាវឱ្យប្រជាជន អាមេរិក ដែលនៅជុំវិញយើង ធ្វើការច្រានចោលច្បាប់
នេះ � ។

សមាគមន៍សេដ្ឋីស្នេហាជាតិនេះបានត្រូវបង្កើតឡើងតាំងពីឆ្នាំ ២០១០ ក្នុងបំណងជំរុញឱ្យ
សភាជាតិ អាមេរិក លុបចោលច្បាប់កាត់បន្ថយពន្ធចំពោះអ្នកមាននៅ អាមេរិក ដែលច្បាប់
នេះត្រូវបានបង្កើតឡើងកាលពីជំនាន់ប្រធានាធិបតិ George W. Bush ។ ក្រុមសេដ្ឋីនេះ
បានផ្ញើសារជាញឹកញាប់ដល់គណកម្មធិការ និងសភាជាតិ ប៉ុន្ដែពួកគេបានទទួលមកវិញ
នូវភាពស្ងៀមស្ងាត់ដ៏គួរឱ្យខ្លាចរបស់ក្រុមតំណាងរាស្ដ្រមកពីបក្ស សាធារណរដ្ឋ ដែលកំ
ពុងគ្រប់គ្រងសភាជាន់ទាប និងមិនធា្លប់បានដាក់ពន្ធបន្ថែមទៅលើអ្នកមាន ព្រោះពួកគេ
យល់ថា ការបន្ថែមពន្ធចំពោះអ្នកមាននឹងធ្វើឱ្យគម្រោងបង្កើតការងារនៅ អាមេរិក ត្រូវជួប
នឹងបញ្ហា ដែលប្រការនេះបានធ្វើឱ្យសមាគមន៍នៃសេដ្ឋីស្នេហាជាតិមានប្រតិកម្មយ៉ាងខ្លាំង
ក្លា។

កាលពីខែតុលា ឆ្នាំ ២០១១ មហាសេដ្ឋី Warren Buffett បានចាប់ផ្ដើមធ្វើការអំពាវនាវឱ្យ
មានការបន្ថែមពន្ធចំពោះអ្នកមាននៅ អាមេរិក នៅពេលដែលគាត់បានប្រកាសពីប្រាក់
ចំណូល និងការបង់ពន្ធរបស់ខ្លួនដើម្បីបង្ហាញថា អ្នកមានទាំងឡាយនាពេលបច្ចុប្បន្នត្រូវ
បង់ពន្ធតិចតួចប៉ុណ្ណោះ។ AFP បានឱ្យដឹងថា នៅក្នុងលិខិតមួយដែលបានផ្ញើជូនសភា
អាមេរិក លោក W. Buffet បានសរសេរថា ប្រាក់ចំណូលក្នុងឆ្នាំ ២០១០ របស់ខ្លួនគឺ ៦២,៨
លានដុល្លារ ក្នុងនោះប្រាក់ចំណូលដែលត្រូវបង់ពន្ធគឺ ៣៩,៨ លានដុល្លារ ក្រោយពីបាន
កាត់បន្ថយពន្ធរួច។ ពន្ធដែលមហាសេដ្ឋីនេះត្រូវបង់សរុបគឺ ៦,៩ លានដុល្លារ ស្មើរនឹង
១៧,៣% ។

លោក W. Buffet បានថ្លែងថា កម្រិតពន្ធបែបនេះគឺទាបខ្លាំងណាស់ វាទាបជាងច្រើនធៀប
នឹងលេខារបស់គាត់ទៀតផង! មហាសេដ្ឋី W. Buffet សង្កត់ធ្ងន់ថា ៖ �វាមានប្រយោជន៍
ច្រើនចំពោះការសន្ទនាអំពីការកែប្រែគោលនយោបាយពន្ធដា ប្រសិនមានអ្នកមានច្រើន
ចូលរួមក្នុងការប្រកាសពីកម្រិតពន្ធដែលត្រូវបង់របស់ពួកគេ។ វាពិតណាស់ថា នៅ អាមេរិក
មានមហាសេដ្ឋីជាច្រើន បានបង់ពន្ធតិចជាងខ្ញុំ ហើយលិខិតបញ្ជាក់ពីការបង់ពន្ធរបស់ពួក
គេនឹងមានប្រយោជន៍ក្នុងការកំណត់គោលនយោបាយពន្ធដាដែលមានតុល្យភាព� ។

នៅ អាមេរិក ក្នុងឆ្នាំ ២០០៨ មានមហាសេដ្ឋីចំនួន ៤០០ នាក់ ប៉ុន្ដែពួកគេត្រូវបង់ពន្ធត្រឹម
តែ ២១% លើចំណូលសរុបរបស់ពួកគេ គឺ ២២៧ លានដុល្លារ។ លោក យល់ថា អ្នកដែល
មានចំណូលចាប់ពី ១ លានដុល្លារឡើងទៅគួរតែបង់ពន្ធខ្ពស់ជាងនេះ។ លោក W.Buffett
ថ្លែងថា ៖ �មិត្តភ័ក្ដខ្ញុំ និងខ្ញុំបានទទួលការយកចិត្តទុកដាក់ ការលើកទឹកចិត្តច្រើនពីសភា
យូរណាស់មកហើយ​ ពេលនេះគួរតែដល់ពេលដែលរដ្ឋាភិបាលអំពាវនាវឱ្យស្រទាប់អភិ
ជនធ្វើការលះបង់ក្នុងការបង់ពន្ធដោយយុតិ្តធម៌� ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/ NYT

Tags: international newsamericanmillionairesclaimpayingtaxbarack obama