CamNews

សម្រស់ 

ត្របកភ្នែកជ្រីវជ្រួញ ត្រូវធ្វើបែបណា?

ត្របកភ្នែកយើងមានសភាពស្ដើង និងងាយហើម ឬជ្រួញ ដូច្នេះវាគួរតែត្រូវ
បានថែទាំ ដោយយកចិត្តទុកដាក់បំផុត។


ប្រសិនស្បែកត្រង់ត្របកភ្នែករបស់អ្នកស្ងួត ការថែរទាំដោយក្រែមដែលធ្វើឲ្យមានសំណើម
គឺមានភាពចាប់បាច់ ដោយវាមិនគិតពីវ័យនោះទេ។ ការថែទាំត្របកភ្នែក ត្រូវអនុវត្តជាពីរ
ដំណាក់កាល គឺធ្វើឱ្យស្អាត និងធ្វើឱ្យមានសំណើម។

សំអាតត្របកភ្នែកដោយការខាត់ស្បែក ៖
ផលិតផលដែលជួយសំអាតស្បែកមានដូចជា ប្រភេទ ហ្វូម ជេល ក្រែម និងប្រភេទទឹកដោះ
គោលាងមុខជាដើម ។

ដើម្បីខាត់ស្បែកគេតែងតែជ្រើសយកប្រភេទផលិតផលដែលមានកម្រិតខាប់ខ្ពស់ និងមាន
ជាតិរំអិលច្រើន ដូចជាទឹកដោះគោខាតស្បែក ទឹកក្រអូបលាងមុខ និងក្រែមលាងមុខជា
ដើម។

ប្រសិនអ្នកមានស្បែកមុខប្រភេទស្ងួត ល្អបំផុតគឺត្រូវតែជ្រើសប្រើនូវក្រែមលាងមុខប្រភេទ
ទឹកដោះគោ ដែលមានសារជាតិប្រេង។ ចំពោះស្បែកមុខដែលងាយប្រតិកម្ម គួរលាប និង
ខាត់ត្រង់ស្បែកត្របកភ្នែកបានហើយ។

ដើម្បីរកផលិតផលដែលធន់នឹងទឹកសម្រាប់ខាត់ អ្នកគួរមើលការណែនាំខាងក្រៅ ដោយយកចិត្តទុកដាក់។

ស្ត្រីភាគច្រើនតែងប្រើផលិផលធម្មតា តែមានជាតិរំអិលច្រើនសម្រាប់ខាត់ស្បែកមុខ។ អ្នក
ក៏អាចធ្វើដូច្នោះ ប្រសិនបើស្បែកមុខ និងត្របកភ្នែករបស់អ្នក មិនមែនជាប្រភេទស្បែក
ងាយប្រតិកម្ម។ ប៉ុន្តែប្រសិនបើស្បែកត្របកភ្នែកមានបញ្ហានោះ ទោះជាប្រើផលិតផលល្អ
យ៉ាងណាក៏ដោយ (ជេល ឬសាប៊ូ) ក៏មិនសមស្របសម្រាប់ខាត់បានដែរ។ ប្រសិននៅតែ
បន្តប្រើ វាមិនត្រឹមតែធ្វើឱ្យហើមប៉ុណ្ណោះទេ តែនឹងបណ្ដាលឱ្យត្របកភ្នែកត្រូវរងរបួស និង
កើតស្នាមជ្រីវជ្រួញថែមទៀតផង។

អ្នកគួរតែខាត់ចោលនូវម៉្សៅផាតដែលនៅជាប់លើត្របកភ្នែក និងស្បែកជុំវិញភ្នែកដោយ
ថ្នមៗ ចាប់ពីគែមខាងក្នុងនៃត្របកភ្នែករហូតមកក្រៅ។ ចំណែករោមភ្នែក ត្រូវសំអាតពីលើ
ចុះក្រោម។

ការខាត់ចោលម៉្សៅ ក្រែមដែលនៅជាប់លើស្បែកជុំវិញភ្នែក ជាការងាយបំផុត គឺប្រើសំឡី
ផ្ដិតយកជាតិទាំងនោះតែម្ដង។ ចូរយកសំឡីសស្អាតផ្សើមទឹកបន្តិច រួចផ្ដិតយកជាតិក្រែម
ម៉្សៅ។

ធ្វើឱ្យស្បែកជុំវិញភ្នែកមានសំណើម ៖
បន្ទាប់ពីសំអាតស្បែកត្របកភ្នែក យើងប្រើក្រែមលាបលើស្បែកជុំវិញភ្នែក។ ប្រភេទក្រែម
ដែលប្រើសម្រាប់ស្បែកស្ងួត គឺល្អបំផុត។ ដោយកាយវិការថ្នមៗ យើងត្រូវលាបពីកន្ទុយភ្នែក
មុន ហើយបញ្ចប់នៅត្រង់ក្បែរច្រមុះ។

ក្រែមដែលមានផ្ទុកដោយជាតិប្រេងដែលជួយធ្វើឱ្យស្បែកមានសំណើម ជំរុញឱ្យសសៃ
ឈាម ស នៅជុំវិញភ្នែកបានរីកចំរើន។ រីឯស្បែកមុខដែលកំពុងមានស្នាមជ្រីវជ្រួញ នៅ
ពេលជ្រើសក្រែមសម្រាប់ត្របកភ្នែក អ្នកត្រូវជ្រើសយកផលិតផលដែលមានផ្ទុកជាតិ
Collagen និងខ្លាញ់។

ជាការល្អបំផុត ការលាបក្រែមធ្វើឲ្យស្បែកត្របកភ្នែកមានសំណើម គឺគួរតែធ្វើឡើងនៅ
ពេលយប់។ នៅពេលលាប អ្នកត្រូវតែប្រុងប្រយ័ត្ន កុំឱ្យមានស្នាម ឬវត្ថុអ្វីមួយជាប់នៅលើ
ត្របកភ្នែក។ ដោយសារតែប្រភេទក្រែមនេះ មានផ្ទុកសារជាតិធ្វើឱ្យមានសំណើមក្នុងកំរិត
ខ្ពស់ ដូច្នេះនារដូវធាតុអាកាសសើម រងា ល្អបំផុតគួរកុំប្រើប្រភេទនេះ។

ដើម្បីអាចសន្មតថា ក្រែមណាមួយដែលសមស្របនឹងស្បែករបស់អ្នក ប្រសើរបំផុតនោះ គឺមានតែសាកល្បងប្រើនៅលើស្បែកមុខរបស់អ្នក ប្រសិនបន្ទាប់ពីប្រើ អ្នកមានអារម្មណ៍ ក្រហាយតិចៗ និងរមាស់ អ្នកត្រូវតែឈប់ប្រើប្រភេទផលិតផលនោះជាបន្ទាន់។ ជាអាការៈ
ដែលបញ្ជាក់ថាផលិតផលនោះសមស្របនឹងស្បែករបស់អ្នក លុះត្រាតែវាធ្វើឱ្យអ្នកមាន
អារម្មណ៍ស្រួលនៅលើផ្ទៃមុខ និងស្រាលមុខ មិនក្រហាយ និងមិនរមាស់ស្បែក។ ដើម្បី
បង្កើនប្រសិទ្ធិភាពរបស់ក្រែម អ្នកត្រូវតែប្រើម្រាមដៃ ម៉ាស្សា លើស្បែកត្របកភ្នែកដោយ
ថ្នមៗ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

Tags: beautyhealthbeautifuleyeseyelidwrinkled eyelid